រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីវិធានការបង្ការការឆ្លងរាលដាល នៃជំងឺគ្រុនឈាម

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ពុត ប៉េងហួ ប្រធានការយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីទទួលបន្ទុកសុខភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចូលរួមប្រជុំវគ្គតម្រង់ទិសស្តីពីវិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ពីចម្ងាយ (អនឡាញ) ក្រោមអធិបតីភាព ឯកឧត្តម សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញពីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មន្ត្រីការិយាល័យសុខភាពគ្រាអាសន្នកាកបាទក្រហមកម្ពុជា និងក្រុមការសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ។

វគ្គតម្រង់ទិសនេះធ្វើឡើង ក្នុងគោលបំណង៖ ១.លើកកម្ពស់ចំណេះដឹង សម្ថតភាព និងជំនាញក្រុមប្រតិបត្តិសាខា កក្រក រាជធានី ខេត្ត និងសហគមន៍ក្នុងការបង្ការ និងឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ។

២. ពង្រឹងពង្រីកការអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ ជំងឺគ្រុនឈាមឱ្យបានទូលំទូលាយក្នុងសហគមន៍ ។

៣.ផែនការសកម្មភាពរបស់សាខា កក្រក រាជធានី ខេត្តទាំង២៥ ។

អត្ថបទទាក់ទង