រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨ ៖ ៣០ នាទីព្រឹក លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលបញ្ចប់សុពលភាព ការធានាគុណភាពសំណង់លើគម្រោងជួសជុលលូមូលដោះទឹក ប្រវែង ៣៩២ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រនិងវីហ្គា ១៥កន្លែង ស្ថិត នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ និងផ្លូវបេតុងប្រវែង ១២០ម៉ែត ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង សម្រាប់ឆ្នាំ២០២១។
និងការពិនិត្យពិភាក្សាវាយតម្លៃ និងប្រគល់ទទួលសេវាអនាម័យបរិស្ថានសម្រាប់ត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២២។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន#

អត្ថបទទាក់ទង