រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមិថុនា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមិថុនា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងដីកា ស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសម្រាប់រយ:ពេល១២ខែ ឆ្នាំទី៤ អាណត្តិទី៣ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញាលើកទី៣៧ របស់ក្រុប្រឹក្សាស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងកម្មវិធីសម្រាប់ប្រារព្ធពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២២ តាមបណ្ដាលឃុំទាំងបី
៥.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២២
៦.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២២
៧.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែមេសា ឧសភា និងមិថុនា ឆ្នាំ២០២២
៨.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង ១៤:០០នាទីរសៀល

អត្ថបទទាក់ទង