រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជេីញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជេីញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

ដោយមានការអនុញ្ញាតពីលោកជំទាវអភិបាលខេត្តកោះកុង បណ្ឌិតអភិបាលស្តីទី បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ ដល់រៀបចំការិយាល័យបោះឆ្នោត និងកងកម្លាំងប្រដាប់ទាំងបីប្រភេទ ដែលបានចូលរួមការពារសន្តិសុខ ជូនគណបក្សទាំងអស់ និងការិយាល័យបោះឆ្នោត។ ក្នុងនោះដែរលោកជំទាវ បានកោតសរសើរ ដល់គណបក្សនយោបាយ ដែលចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត។

លោក​អភិបាល​ខេត្ត​ស្តី​ទី​ បានលេីកឡេីងថា​ ក្នុងនាមអាជ្ញាធរ​ គឺបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រប់គណបក្សនយោបាយទាំងអស់ដែលធ្វើសកម្មភាពនៅខេត្តកោះកុង​ ជាមួយគ្នានេះ​ យើងតែងតែបានណែនាំមន្ត្រីពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធ​ ឱ្យ​ប្រកាន់ខ្ជាប់នូវក្រមសីលធម៌​ វិជ្ជាជីវៈការគោរពសិទ្ធិ​ និងសេចក្ដីថ្លៃថ្នូរ​ ក្នុង​ការសម្របសម្រួល​ និងការពារសុខសុវត្ថិភាពជូន​ គណបក្សនយោបាយទាំងអស់​ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។

លោកអភិបាលខេត្តស្តីទី​ បានថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធ​ និងគណបក្សនយោបាយទាំងអស់​ ដែលរក្សាបាននូវសាមគ្គីភាព ឯកភាព​ និងសេចក្ដីថ្លៃថ្នូរ​ ក្នុងប្រតិបត្តិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់​អាណត្តិទី៥​ ឆ្នាំ២០២២​ បានប្រព្រឹត្តទៅដោយរលូនសេរី​ ត្រឹម​ត្រូវ​ យុត្តិធម៌​ និងតម្លាភាព​ គួរជាទីមោទនៈ៕
ថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល June 22, 2022

អត្ថបទទាក់ទង