រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)

ថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦៖០០ នាទីព្រឹក លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីរំលឹកខួបលើកទី៤៥ នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង យល់ច្បាស់អំពីវីរភាពអង្គអាចក្លាហានរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ានលះបង់ជីវិត តស៊ូប្រឆាំង នឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីនាំយកសន្តិភាពជូនប្រជាជនកម្ពុជា ។ ពិធីបានរៀបចំធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង