លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានចូលរួមជាមួយមន្ទីរបរិស្ថានខេត្ត អាជ្ញាធរឃុំ មេភូមិកោះប៉ោ និងតំណាងម្ចាស់អាជីវកម្មខ្សាច់សំណង់ទាំងពីរទីតាំង ដើម្បីចុះត្រួតពិនិត្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់អាជីវកម្មខ្សាច់សំណង់របស់លោក ទុន ស៉ីដេត និងលោកស្រី ប៊ីវ ង៉ាម ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្រោយពីក្រុមការងារបានចុះពិនិត្យ ជាក់ស្តែង ហើយបានវាយតម្លៃឃើញថា ទីតាំងនេះរបស់លោក ទុន ស៉ីដេត នៅចំណុច ក្បាលកោះស្មាច់ មិនមានប្រជាពលរដ្ឋរស់នៅ គ្មានទីតាំងប្រវត្តិសាស្រ្ត ដែលមានចំងាយ ២៥០ម៉ែត្រ ពីសងខាងព្រែក ទំហំ ៩,៦០០ ម៉ែត្រការ៉េ និងលោកស្រី ប៊ីវ ង៉ាម នៅចំណុចស្មាច់ប្រកាំ មានលំនៅដ្ឋាន ភូមិចាស់ និងគ្មានតំបន់ប្រវត្តិសាស្រ្ត ដែលមានចំងាយ ខាងជើង ១៥០ម៉ែត្រ ខាងត្បូង ២៥០ម៉ែត្រ មានទំហំ ៩,៧២០ ម៉ែត្រការ៉េ តាមការត្រួតពិនិត្យឃើញថា វាជាទីតាំចាស់ទាំងពីរ ហើយមិនប៉ះពាល់ការធ្វើចរាចរណ៍របស់ទូកយន្តគ្រប់ប្រភេទ និងមិនប៉ះពាល់ដល់ជីវចម្រុះនៅក្នុងទឹកផងដែរ ។
លោកមេភូមិកោះប៉ោសំណូមពរអោយម្ចាស់អាជីវកម្មធ្វើការបោះពោង និងជូនដំណឹងដល់ប្រជាពលរដ្ឋ ពីការធ្វើនេសាទ និងស្នើសុំខ្សាច់សំណង់ពីម្ចាស់អាជីវកម្មសំរាប់ប្រើប្រាស់ផ្សេងៗ និងមធ្យោបាយដឹកជញ្ជូនខ្លួនឯង ។
ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង ៩.០០នាទីព្រឹក