រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ដែនជម្រកសត្វព្រៃពាមក្រសោបសហការជាមួយគម្រោងអភិរក្សខ្លាត្រី ចុះល្បាតដូរថ្មកាំមេរ៉ា ស្វ័យប្រវត្ត និងសិក្សាស្រាវជ្រាវពីការប្រមូលផលក្តាម នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប

កាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២​ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយគម្រោងអភិរក្សខ្លាត្រី ដើម្បីចុះល្បាតដូរថ្មកាំមេរ៉ាស្វ័យប្រវត្តិ និងសិក្សាស្រាវជ្រាវពីការប្រមូលផលក្តាម នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប​ រយៈពេល៧ថ្ងៃ បានសម្ភាសប្រមូលទិន្នន័យសង្គម (ចំនួន៣ឃុំ)

១.ឃុំពាមក្រសោប

២.ឃុំកោះកាពិ

៣.ឃុំជ្រោយប្រស់

ព្រមទាំងបានធ្វើការដូរថ្មកាំមេរ៉ាសរុបចំនួន០៨កាំមេរ៉ា ។

អត្ថបទទាក់ទង