រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ រួមដំណើរដោយសមាជិកគណ:កម្មាធិការអនុសាខាក្រុង និងមន្រ្តីប្រចាំការចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាស្រីមេម៉ាយក្រីក្រចំនួន ២គ្រួសារ

លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ រួមដំណើរដោយសមាជិកគណ:កម្មាធិការអនុសាខាក្រុង និងមន្រ្តីប្រចាំការចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាស្រីមេម៉ាយក្រីក្រចំនួន ២គ្រួសារ÷
១/ឈ្មោះ ហែម ខេម ភេទស្រី អាយុ ៦២ឆ្នាំ ដែលមានជំងឺមហារីកស្បូន បានទទួលអំណោយពីរអនុសាខាមាន ÷ អង្ករ២៥គីឡូ មី១កេស ទឹកត្រី១ដប ទឹកស៊ីអីវ១ដប ត្រីខ១យួរ ប្រេងឆា១ដប ស្ករស ០.៥គ.ក ប៊ីចេង ០.២៥គ.ក អំបិល ០.៥គ.ក និងថវិកា ៥០.០០០រៀល
*រួមជាមួយថវិកា លោកស្រី ផៃ យ៉ាត់ សមាជិកក្រុមប្រឹក្សាក្រុង ៥០.០០០រៀល លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង ១០០.០០០រៀល លោក ទឹម រិទ្ទ ៥០.០០០រៀល
២/ឈ្មោះ សួន ពៅ ស្រ្តីពិការ បានទទួលពីអនុសាខា ០១ឈុតដូចគ្នា ការចូលរួមចំណែកបន្ថែមដោយ ១.ឯកឧត្តម យុទ្ទ ភូថង រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអង្ករ៥០គ.ក តំណាងដោយ លោក ឈឹម ចិន ២.លោក ឈេង សុវណ្ណដា ៥០.០០០រៀល ៣.លោកស្រី ផៃ យ៉ាត់ ៥០.០០០រៀល ៤.លោក កាយ ក្រុង ៨០.០០០រៀល ៥.លោក ទឹម រិទ្ទ ៥០.០០០រៀល។
ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ June 21, 2022

អត្ថបទទាក់ទង