រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លាង សាម៉ាត ជំទប់ទី២ ឃុំត្រពាំងរូង បានផ្តល់កាតវីងឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះចំនួន ៣នាក់ នៅសាលាឃុំត្រពាំងរូង និងចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ដោយផ្តល់កាតវីង ចំនួន ១នាក់ នៅភូមិត្រពាំងរូង ។

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក លាង សាម៉ាត ជំទប់ទី២ ឃុំត្រពាំងរូង និងលោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានផ្តល់កាតវីងឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ជៀ ស្រីម៉ៅ ភេទស្រី អាយុ ២២ឆ្នាំ

២.ឈ្មោះ ថុង នាងគីម ភេទស្រី អាយុ ១៨ឆ្នាំ និង

៣.ឈ្មោះ ងិន ស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ

នៅសាលាឃុំត្រពាំងរូង និងបានបន្តដឹកនាំក្រុមការងាររួមមាន៖ សមាជិកក្រុមប្រឹក្សាឃុំចំនួន ១នាក់ និងលោកមេភូមិត្រពាំងរូង បន្តចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន ១នាក់ និងផ្តល់កាតវីងជូនគាត់ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង