រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មការបំផ្លាញគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដកយកវត្ថុតាងសារធាតុញៀន ដើម្បីចូលរួមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មការបំផ្លាញគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដកយកវត្ថុតាងសារធាតុញៀន ដើម្បីចូលរួមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង។

ក្រុមការងារនៃគណៈកម្មការ បានផ្តោតការយកចិត្តទុកដាក់ និងពិនិត្យ ផ្ទៀងផ្ទាត់ម្តងមួយៗលើ៖

  • សំណុំរឿង (ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២)
  • ដីកាសម្រេច សាលក្រម និងសាលដីកា។

ក្រោយពីការពិនិត្យ និងពិភាក្សាលម្អិតលើករណីខាងលើរួមក គណៈកម្មការ បានឯកភាពចុះហត្ថលេខាលើកំណត់ហេតុប្រជុំ និងប្រមូលវត្ថុតាងទាំងអស់ដាក់ចូលក្នុងហិបដែក ចាក់សោរ និងចុះហត្ថលេខាលើក្រដាស់ដើម្បីបិទលើកហិបដែក ហើយយករក្សាទុកនៅសាលាដំបូងខេត្តកោះកុង។

បន្ទាប់ពីកិច្ចការខាងលើរួចរាល់ គណៈកម្មការបានចុះទៅពិនិត្យ វត្ថុតាងចំនួន ៦ហិបបន្ថែមទៀត ដែលរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

វត្ថុតាងទាំងអស់ខាងលើ នឹងត្រូវរៀបចំពិធីដុតបំផ្លាញចោល នៅក្នុងថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង។
សម្រាប់កាលបរិច្ឆេទ និងទីកន្លែងរៀបចំពិធីដុតបំផ្លាញចោលគ្រឿងញៀន នឹងត្រូវកំណត់នៅពេលក្រោយ។

ថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ June 20, 2022

អត្ថបទទាក់ទង