រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក កាយ ក្រុង តំណាងសមាគមក្រុមប្រឹក្សាឃុំ/សង្កាត់

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក កាយ ក្រុង តំណាងសមាគមក្រុមប្រឹក្សាឃុំ/សង្កាត់ និងបានអញ្ជើញចូលរួមមាន : សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក/នាយករងរដ្ឋបាលក្រុង ប្រធាន/អនុប្រធានការិ. មន្ត្រីសាលាក្រុង អធិការនគរបាលក្រុង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៣ សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៣ មេភូមិ/អនុភូមិ តំណាងក្រុមសាសនា តំណាងគណៈកម្មការមណ្ឌលសុខភាព តំណាងគណៈកម្មាធិការមាតាបិតាសិស្ស គ្រូបង្រៀន ប្រធាន/តំណាងអង្គការសង្គមស៊ីវីលក្នុងក្រុង ប្រជាពលរដ្ឋទាំងបីសង្កាត់ និងតំណាងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ១១០រូប។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម :

  • គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា
  • សុន្ទរកថាបើកអង្គវេទិកា
  • ក្រុមប្រឹក្សា និងគណៈអភិបាល ណែនាំខ្ល នាំខ្លួនជូនអង្គវេទិកា
  • បទបង្ហាញស្តីពីតួនាទីភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគណៈអភិបាល
  • របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ
  • បទបញ្ជាផ្ទៃក្នុងរបស់អង្គវេទិកា និងប្រធានបទ(សង្ខេប) នៃអង្គវេទិកា
  • សម្រាកអាហារសម្រន់
  • សំណួរ នឹងការឆ្លើយតបរបស់គណៈអធិបតី និងការិយាល័យពាក់ព័ន្ធ
  • បូកសរុបលទ្ធផលវេទិកា និងបង្ហាញពីចំណាត់ការរបស់ក្រុមប្រឹក្សាលើសំណើដែលបានលើកឡើងក្នុងអង្គវេទិកា
  • ប្រកាសបិទកម្មវិធី

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះបានរៀបចំឡើងនៅសាលប្រជុំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង