លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំកម្លាំងប្រជាការពារឃុំ និងបានអញ្ជើញ លោកវរសេនីយ៍ឯក ព្រហ្ម សុវណ្ណី ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ជាអធិបតីភាព ក្នុងការផ្សព្វផ្សាយណែនាំដល់កម្លាំងប្រជាការពារអោយយល់ដឹងពី តួនាទីនិងភារកិច្ចរបស់ខ្លួនដូចខាងក្រោម÷
១./ផ្សព្វផ្សាយច្បាប់ស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច នឹងពិនិត្យលើសកម្មភាពការងារកម្លាំងប្រជាការពារដែលបានអនុវត្តការងារកន្លងមក។
២./ណែនាំពីរសុជីវធម៌និងសីលធម៌រាល់ការនិយាយស្ដីជាមួយប្រជាពលរដ្ឋ
និងពង្រឹងសមត្ថភាពកម្លាំងប្រជាការពារឃុំ។
៣./សេចក្តីផ្សេងៗ
_ក្នុងនោះ លោក ឡុញ សុផល មេឃុំភ្ញីមាស បានចែកអង្គរជូនប្រជាការពារឃុំ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២០ គីឡូក្រាម សារុងចំនួន១ ។
សមាសភាពចូលរួមមាន លោកអធិការរងនាយផ្នែក នាយប៉ុស្ដិ នាយរងផ្នែក នាយរងប៉ុស្តិ៍ ជំទប់ទី១ នឹងកម្លាំងប្រជាការពារឃុំ សរុបចំនួន ៣៦នាក់ ស្រី ០០ នាក់។
ថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២២។