ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានសហការជាមួយអាជ្ញាធរភូមិ និងឃុំ និងវិទ្យាល័យ ហ៊ុន សែនត្រពាំងរូង បើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំណុច ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ទោ ដុំ ដា អធិការរងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍
ប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម៖
១- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ
៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ
៤- ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩
៥.-បានផ្សព្វផ្សាយបន្ថែមអំពី នីតិវិធីក្នុងការស្នើរសុំផ្តល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។