រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ បានសហការជាមួយអាជ្ញាធរភូមិ និងឃុំ បើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំណុច នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះបើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំណុច នៅភូមិកោះស្រឡៅ  ឃុំកោះកាពិ ស្រុកកោះកុង ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៩នាក់ ស្រី ១២នាក់ ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម៖
១- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ
៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ 
៤- ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩
៥.-បានផ្សព្វផ្សាយបន្ថែមអំពី នីតិវិធីក្នុងការស្នើរសុំផ្តល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

អត្ថបទទាក់ទង