រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ ភិបាលរងក្រុងតំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទបានអញ្ជើញ ចូលរួមសិក្ខាសាលាស្ដីពី «ការពង្រឹង ប្រសិទ្ធភាព និងលើកទិសដៅការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន»

ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០ នាទីព្រឹក លោក ទួន ភារម្យ ភិបាលរងក្រុងតំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទបានចូលរួមសិក្ខាសាលាស្ដីពី «ការពង្រឹង ប្រសិទ្ធភាព និងលើកទិសដៅការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរកដំណោះ ស្រាយសមស្របជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ សំដៅធានាបានប្រសិទ្ធភាព នៃការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ។
សិក្ខាសាលានេះបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង