ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហាក់ សារុំ អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង ទៅចូលរួមក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ឆ្នាំ២០២២ នៅក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេសនាងកុក រៀបចំឡើងដោយក្រុមហ៊ុន YASAKI Co. Ltd. ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ពិសេសជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងវិស័យបរិស្ថាន ។ ក្នុងអង្គពិធីនេះមានអ្នកចូលរួមចំនួន១១៨នាក់ ចូលរួមក្នុងនោះមានបុគ្គលិកក្រុមហ៊ុន មន្ទីរការងារ រដ្ឋបាលស្រុក និងក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ចូលរួមថ្លែងសន្ទរកថាបើកអង្គពិធី ។ បន្ទាប់មកអ្នកចូលរួមទាំងអស់បានចូលរួមដើររើសសំរាមសំអាតពីតំបន់ផ្សារថ្មីតាមដងផ្លូវទាំងសងខាងដល់តំបន់សេដ្ឋកិច្ចនាងកុក និងបានបញ្ចប់កម្មវិធីប្រកបដោយទឹកចិត្តរីករាយជាមួយគ្នា ។