ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញសំខាន់ៗ ដូចខាងក្រោម៖
១.ពង្រឹងចុះអនុវត្តន៍រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
២.ពាក់ព័ន្ធការងារបម្រើសេវាជូនប្រជាពលរដ្ឋ
៣.ពាក់ព័ន្ធការងារផ្សេងៗ
សមាសភាពចូលរួមលោកអធិការរង លោក នាយ-នាយរងផ្នែក លោក នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបួន នៅអធិការដ្ឋាននរគបាលស្រុក។