ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ដែលផលិត និងធ្វើអាជីវកម្ម លើអាហារក្លាសេសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនទាំងអស់ មេត្តាជ្រាបថា៖ យោងលិខិតលេខ ២៤៨៤បទ.សអ/អប៣ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើសុំឱ្យម្ចាស់រោងចក្រ សហគ្រាស ដែលផលិត និងធ្វើអាជីវកម្ម លើអាហារក្លាសសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនទាំងអស់ ចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំអំពីបច្ចេកទេសការពារ និងគ្រប់គ្រងការឆ្លងជំងឺកូដ-១៩ ក្នុងពេលផលិត និងការគ្រប់គ្រងអាហារក្លាសេសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ។
ទទួលបាននូវសេចក្តីជូនដំណឹងនេះ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាសដែលផលិត និងធ្វើអាជីវកម្មលើអាហារក្លាស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនទាំងអស់ និងចូលរួមអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះយ៉ាង មានប្រសិទ្ធភាពខ្ពស់។
ថ្ងៃចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២