ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក គិត នី ជំទប់ទី២ឃុំតាតៃក្រោម សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម បានចុះធ្វើវេទិកាផ្សព្វផ្សាយសៀវផ្ទាងធំ ០១លើក ដោយលើកយកប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម ៖
១. ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២. ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៣. គ្មានអំពើហិង្សាក្នុងគ្រួសារជួញដូរស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ
៤. ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល ជាប់ជានិច្ច ។
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ១៩នាក់ ស្រី ០៥នាក់ នៅចំណុចស្ពានតាតៃក្រោម ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម