ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក ឃឹម សុវណ្ណា ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយប្រស់់ ដោយសហការជាមួយ លោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន ជ្រោយប្រស់ បានចុះធ្វើវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង៧ចំនុច ០១ លើក នៅចំនុច វិទ្យាល័យ ហ៊ុន សែនជ្រោយប្រស់ និងបានលើកយកចំនុចសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១. ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក
២. ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
៣. អំពើហិង្សាក្នុងគ្រួសារ អំពើរហឹង្សារលើស្ត្រី និងកុមារទាក់ទងនឹងយេនឌ័រ
៤. ផ្សព្វផ្សាយអំពី និតិវិធីនៃការធ្វើសៀវភៅ គ្រួសារ និងសៀវភៅ ស្នាក់នៅ
???? វេទិកាផ្សព្វផ្សាយខាងលើមានសិក្សានុសិស្សលោកគ្រូអ្នកគ្រូចូលរួមចំនួន ៣៧នាក់ ស្រី ២០នាក់ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់