លោកស្រី ទួត ហាទីម៉ា តំណាងលោកអភិបាលស្រុក បានដឹកនាំលោក សាយ ង៉ែត នាយករដ្ឋបាលស្រុក លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានការិយាល័យច្រកចេញចូកតែមួយ និងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការស្នេីសូមប្រកាសបង់ពន្ធប្រថាប់ត្រាលេីការផ្ទេរសិទ្ធ ឫសិទ្ធកាន់កាប់អចលនទ្រព្យ និងការប្រេីប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) សមាសភាពចូលរួម ០៥នាក់ ស្រី ០២នាក់ តាមរយ:ប្រព័ន្ធ (Zoom) នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ June 8, 2022