រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី​សំណេះសំណាល​ ជាមួយ​កីឡាករ​ឈ្នះ​មេដាយ​មាស​ និង​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ (Sea Games)​ ឆ្នាំ​២០២២​ ក្នុង​ប្រទេស​វៀតណាម​ រួម​ជាមួយ​នឹង​ការ​ដង្ហែ​ក្បួន ​ដេីម្បីអបអរសាទរ​ដល់កីឡាករ​ ក្នុង​ខេត្ត​កោះ​កុង​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី​សំណេះសំណាល​ ជាមួយ​កីឡាករ​ឈ្នះ​មេដាយ​មាស​ និង​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ (Sea Games)​ ឆ្នាំ​២០២២​ ក្នុង​ប្រទេស​វៀតណាម​ រួម​ជាមួយ​នឹង​ការ​ដង្ហែ​ក្បួន​ដេីម្បីអបអរសាទរ​ដល់កីឡាករ​ ក្នុង​ខេត្ត​កោះ​កុង​។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ ខ្ញុំពិតជាមានមោទនភាពចំពោះក្មួយៗជាកីឡាករ ដែលមានស្រុកកំណើតនៅខេត្តកោះកុងផ្ទាល់ ដែលទទួលបានមេដាយ​មាស​ និង​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ (Sea Games)​ ឆ្នាំ​២០២២​ ក្នុង​ប្រទេស​វវៀតណាម។ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិតជាមានក្តីរំភើបរីករាយ ជាមួយក្មួយៗ ដែលជាកីឡាករទំងអស់ ដែលបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ដែលនាំកិត្តិយសសម្រាប់ជាតិ និងប្រជាជនទាំងអស់។ សូមក្មួយៗ ជាកីឡាករទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមសម្រាប់ជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ បន្តលើកមុខមាត់ខេត្តកោះកុងយើងបន្តទៀត និងបន្តជម្រុញលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមលេងកីឡា ដើម្បីចូលរួមប្រកួតប្រជែងផង និងដើម្បីសុខភាពផង ជៀសវាងការប្រើប្រាស់គ្រឿងញៀន។

ថ្ងៃចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ June 6, 2022

default
default
default
default
default
default
default

អត្ថបទទាក់ទង