ស្រុកកោះកុង ៖ ថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដល់កងកម្លាំងក្នុងអធិការដ្ឋាននគរបាលស្រុកកោះកុង ស្ដីពី កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងដំណើរបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងបែងចែកកម្លាំងចុះការពារតាមការិយាល័យបោះឆ្នោត នៅទូទាំងស្រុកកោះកុង ដើម្បីធានាបានថា គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង អំពើហិង្សា អសន្តិសុខសង្គម និងប្រកបដោយស្ថេរភាព ប្រសិទ្ធភាព ដើម្បីទទួលបានជោគជ័យ។ ការពង្រឹងវេនប្រចាំការ និងកម្លាំងកងអន្តរាគមន៍ ដើម្បីត្រៀមទ្រទ្រង់រាល់សភាពការណ៍ ។
សមាសភាពចូលរួមលោកអធិការរង លោក នាយ-នាយរងផ្នែក លោក នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបួន នៅអធិការដ្ឋាននរគបាលស្រុក។