ពិធីចុះកិច្ចសន្យា ស្ដីពីការវិនិយោគលើអាជីវកម្មផ្ដល់សេវាប្រមូលសម្រាម បោសសម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឃុំទាំបី នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាមួយនឹងក្រុមហ៊ុនប្រមូលសម្រាម អេកូ ឡូខល សឺលូសិន ឯ.ក ។
ក្រោមអធិបតីភាព ៖
១-លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២-លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា
៣-លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង៩:០០នាទីព្រឹក