រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំកោះស្ដេច លោកជំទប់១ឃុំភ្ញីមាស ស្មៀនឃុំកោះស្ដេច លោកសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ លោកនាយកវិទ្យាល័យកោះស្ដេច លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក ចំពោះរបៀបវារ:រួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣៥ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗ
………………………………………………………..
ថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២
May 31, 2022