រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនវារីអគ្គិសនី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះបញ្ហារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនវារីអគ្គិសនី។ បញ្ហានេះកើតមានឡើងដោយសារគម្រោងវារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ នឹងត្រូវសាងសង់នៅស្រុកថ្មបាំង ខេត្តកោះកុង ហើយទីតាំងសាងសង់នេះប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលជាដីមានបណ្ណកម្មសិទ្ធិ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាសម្រសម្រួលនេះ ដំណោះស្រាយមានបីជម្រើស សម្រាប់ភាគីទាំងពីរពិចារណាសម្របសម្រួលដោះស្រាយគឺ៖
១. ជម្រើសទី១ ក្រុមហ៊ុនវារីអគ្គិសនី អាចធ្វើផ្លូវទំហំ ៨ម៉ែត្រ ចូលទីតាំងដោយកាត់តាមព្រំដីរបស់ប្រជាពលរដ្ឋ (ដីក្រុមហ៊ុន លឹម លុង និងដី លោក ស៊ុន សាមឿន)។ ផ្ទៃដីដែលប៉ះពាល់សម្រាប់ធ្វើផ្លូវនេះ ក្រុមហ៊ុនវារីអគ្គិសនីនឹងត្រូវសងសំណងសមរម្យទៅម្ចាស់ដីតាមការចរចារ
២.ជម្រើសទី២ ក្រុមហ៊ុនវារីអគ្គិសនី អាចជួយដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដល់ការសាងសង់។
៣. ជម្រើសទី៣ ប្រសិនបើ ជម្រើសទី១និងទី២ មិនអាចអនុវត្តទៅបាន នោះក្រុមហ៊ុនអាចចរចាជាមួយម្ចាស់ដី ដើម្បីទិញដីដែលប៉ះពាល់នោះក្នុងតម្លៃសមស្របណាមួយ៕
ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ May 27, 2022

អត្ថបទទាក់ទង