រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំស្រែអំបិល អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំស្រែអំបិល អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំស្រែអំបិលគឺជាឃុំមួយក្នុងចំណោមឃុំសរុប ០៦ នៃស្រុកស្រែអំបិល ខេត្តកោះកុងដែល មានព្រំប្រទល់ខាងជើងទល់នឹងឃុំដងពែង ខាងត្បូងទល់នឹងឃុំជ្រោយស្វាយ ខាងលិចទល់នឹងឃុំ ជ្រោយស្វាយ ខាងកើតទល់នឹងឃុំបឹងព្រាវ។
ឃុំស្រែអំបិល មានផ្ទៃដីសរុប ២,២៤៥.៧០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៧ភូមិ គ្រួសារសរុប ២,៨២៥គ្រួសារ ប្រជាពលរដ្ឋសរុប ១៤,០៤៥នាក់ ស្ត្រីសរុប ៧,០៨៧នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ២,៨២៥គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២,៨០៦ គ្រួសារ គ្រួសារបណ្តោះអាសន្ន ១៩គ្រួសារ ប្រជាពលរដ្ឋសរុប ១៤,០៤៥ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៧,០៨៧ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៩,៥៧៤នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៤,៩១៣នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ១១នាក់ ស្រី ៣នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ ស្រ្តី ១នាក់ មេភូមិ ៧នាក់ ស្ត្រី ១នាក់ អនុប្រធានភូមិ ៧នាក់ ស្ត្រី ៤នាក់ សមាជិកភូមិ ៧នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ៧នាក់ ស្ត្រី ២នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៧ និងលិខិតដែលបានទទួល ចំនួន ៤៧)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៨ និងលិខិតដែលបានទទួល ចំនួន ១១៥)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៩ និងលិខិតដែលបានទទួល ចំនួន ៩៧)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៦ និងលិខិតដែលបានទទួល ចំនួន ៦៥)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៧ និងលិខិតដែលបានទទួល ចំនួន ៣៥)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៥៧ និងលិខិតដែលបានទទួល ចំនួន ៣៥៧)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក)
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៤៨លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១០លើក កិច្ចប្រជុំ គ.ក.ន.ក. ៤៨លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៧.៦៤លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៣២.២២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៥.៧០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩២.២៦លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២៩.៨១លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥០៧.៦៦លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ៣៨៥.៧២លានរៀល ចំណូលជាក់ស្តែង ៣៨៥.៧២លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣៨៥.៧២លានរៀល ចំណូលជាក់ស្តែង ៣៨៥.៧២លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៤៣៦លានរៀល ចំណូលជាក់ស្តែង ៤៣៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៣៦លានរៀល ចំណូលជាក់ស្តែង ៤៣៦លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៥១១.០៨លានរៀល ចំណូលជាក់ស្តែង ៥១១.០៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥១១.០៨លានរៀល ចំណូលជាក់ស្តែង ៥១១.០៨លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៦១២.៩០លានរៀល ចំណូលជាក់ស្តែង ៦១២.៩០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៦១២.៩០លានរៀល ចំណូលជាក់ស្តែង ៦១២.៩០លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៥៨៣.៩៥លានរៀល ចំណូលជាក់ស្តែង ៥៨៣.៩៥លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥៨៣.៩៥លានរៀល ចំណូលជាក់ស្តែង ៥៨៣.៩៥លានរៀល ស្មើ ១០០ភាគរយ)។
*សរុប (ចំណូលអនុម័ត ២,៥២៩.៦៧លានរៀល ចំណូលជាក់ស្តែង ២,៥២៩.៦៧លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២,៥២៩.៦៧លានរៀល ចំណូលជាក់ស្តែង ២,៥២៩.៦៧លានរៀល ស្មើ ១០០ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)

-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៦។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤៩នាក់ ស្ត្រី ២៥នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៥នាក់ ស្ត្រី ១៧នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៧នាក់ ស្ត្រី ១៥នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី ៧នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៣នាក់។
*សរុប វគ្គសិក្សា ៥១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៦១នាក់ ស្ត្រី ៦៧នាក់។
១.១០. សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំសង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៤២)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៧)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៧) ចំនួន ១,៩៨៤។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៧) ចំនួន ៤២។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៨៥)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ២៨)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៣៣ សំបុត្របញ្ជាក់កំណើត ២២១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១០៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥៤ សំបុត្រអាពាហ៍ពិពាហ៍ ៤៤ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ៦១ សំបុត្រមរណភាព ២៨ សេចក្ដីចម្លងសំបុត្រមរណភាព ១៨)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២២ សំបុត្របញ្ជាក់កំណើត ២៨៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧ សំបុត្រអាពាហ៍ពិពាហ៍ ១៨ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ៣៥ សំបុត្រមរណភាព ១៦ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៣៩ សំបុត្របញ្ជាក់កំណើត ២៥៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥៦ សំបុត្រអាពាហ៍ពិពាហ៍ ៤៣ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ៦៥ សំបុត្រមរណភាព ៥៦ សេចក្ដីចម្លងសំបុត្រមរណភាព ១៣)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១៥០ សំបុត្របញ្ជាក់កំណើត ១៩៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៤ សំបុត្រអាពាហ៍ពិពាហ៍ ៨៥ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ៥៦ សំបុត្រមរណភាព ៤៨ សេចក្ដីចម្លងសំបុត្រមរណភាព ២៨)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១២៧ សំបុត្របញ្ជាក់កំណើត ២៤០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៧២ សំបុត្រអាពាហ៍ពិពាហ៍ ៤៤ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ៧៨ សំបុត្រមរណភាព ៦៣ សេចក្ដីចម្លងសំបុត្រមរណភាព ៩៨)។
*សរុប (សំបុត្រកំណើត ៥៧១ សំបុត្របញ្ជាក់កំណើត ១,១៩៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៥៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤១៣ សំបុត្រអាពាហ៍ពិពាហ៍ ២៣៤ សេចក្ដីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ២៨៦ សំបុត្រមរណភាព ២១១ សេចក្ដីចម្លងសំបុត្រមរណភាព ១៦៣)។
១.១៣. ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥,៥៣៤នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥,៧៥៥ នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥,៧៥៥នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,០៦៤ នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៥នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,០៦៤នាក់)។
*សរុប (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤០១នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦,៣៨៤នាក់)។
១.១៤. ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧៨)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៨៣)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩២)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩៥)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩៧)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៤៥)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

ចាប់តាំងពីរឆ្នាំ២០១៧ដល់២០២១រដ្ឋបាលឃុំស្រែអំបិលបានធ្វើកិច្ចសហការគ្នាជាមួយប៉ុស្តីរដ្ឋបាលឃុំក៍ដូចអធិការដ្នាននៃអធិការនគបាលស្រុកស្រែអំបិលក្នុងអនុវត្តការងារនៅក្នុងភូមិនៃឃុំស្រែអំបិលទាំងមូល។ ជាពិសេស គឺការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពីភូមិឃុំមានសុវត្ថិភាពទាំង ០៩ ចំណុច និងបានចុះផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ (គ្រប់អាយុ១៥ ឆ្នាំ, អ្នកបាត់, អ្នកខូច..) ,បានចលនាប្រជាការពារភូមិតាមមូលដ្ឋានឲ្យអនុវត្តន័តាមផែនការរបស់ក្រសួងមហាផ្ទៃ និងបានចូលរួមដោះស្រាយបទល្មើសផ្សេងៗ និងការផ្សព្វផ្សាយ បង្រ្កាបការចែកចាយគ្រឿងញ្ញៀនព្រមទាំងផ្សព្វផ្សាយការការពាក់មួកសុវត្ថិភាព ,ការគោរពច្បាប់ចរាចរណ៍,បានសហការជាមួយមន្រ្តីមណ្ឌលសុខភាពស្រែអំបិល មន្រ្តីសុខាភបាលនៃមន្ទីរពេទ្យបង្អែកបឹងព្រាវ ដើម្បីចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ការរាលដាល់ជំងឺកូវិដ១៩ និងបានសហការជាមួយភាគីពាក់ព័ន្ឋនានាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
ចាប់តាំងពីរឆ្នាំ២០១៧ដល់២០២១រដ្ឋបាលឃុំស្រែអំបិលបានធ្វើកិច្ចសហការគ្នាជាមួយការិយាល័ជំនាញ ផ្សេងៗនៅក្នុងស្រុក និង មន្ទីជុំវិញខេត្ត ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពល រដ្ឋតាមរយះកិច្ចអភិវឌ្ឈន៍នានានៅតាមភូមិក្នុងឃុំទាំងមូល (ដូចជាការិ.កសិកម្ម,ការិ.អប់រំស្រុក,ការិកិច្ចការនារី,ការិយាល័យបរិស្ថាន,ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុក,ការិយាល័យឧស្សាហកម្មរ៉ែនិងថាមពល,ការិស្រុកប្រតិបត្តិ និងការិយាល័យនានាៗជាច្រើនដើម្បីធ្វើការអភិវឌ្ឈន៍នៅតាមភូមិទាំងប្រាំពីរក្នុងឃុំស្រែអំបិលដូចរៀបរ៉ាប់ខាងក្រោម៖
-នៅឆ្នាំ២០១៨ បានចាក់សាបសាលាឃុំស្រែអំបិល ចំនួន ២,៥០០ ការ៉េ កម្រាស់ ០.១០ អស់ថវិកា ១២,០០០ ដុល្លារអាមេរិច ដែលគាំទ្រថវិកាពីសប្បុរសជន ,ប្រជាពលរដ្ឋក្នុងឃុំ និងថវិកា អាជ្ញារធរភូម ឃុំ។
-នៅឆ្នាំ២០១៨ នៅភូមិខ្លុងបានសាងសង់ផ្លូវដីស២ខ្សែមានប្រវែងសរុបរួម ១,២៥៨ ម៉ែត្រ ៖ (ខ្សែរទី១). ប្រវែង ៣២៨ ម៉ែត្រ,និង(ខ្សែរទី២). ប្រវែង ៩៣០ ម៉ែត្រ ឧបត្ថមពីសប្បុរជន និងថវិកា ប្រជាពលរដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-នៅឆ្នាំ២០១៨ នៅភូមិខ្លុង មន្ទីរធនធានទឹកខេត្តកោះកុង បានជួយស្តារប្រឡាយ១ខ្សែរ មានប្រវែងសរុបរួម ៧០០៨ ម៉ែត្រ ។ គាំទ្រថវិកាដោយមន្ទីរធនធានទឹកខេត្តកោះកុង។
-នៅឆ្នាំ២០១៨ នៅភូមិវាលត្បូង បានសាងសង់ផ្លូវដីសរ ៣ខ្សែមានប្រវែងសរុបរួម ២,០០៦ ម៉ែត្រ៖ (ខ្សែទី១).ប្រវែង ៩២១ ម៉ែត្រ, (ខ្សែទី២) ប្រវែង ៦៦៥ ម៉ែត្រ, (ខ្សែទី៣) ប្រវែង៤២០ម៉ែត្រ។ ថវិកាមានការឧបត្ថមពីសប្បុរជន និងថវិកាប្រជាពលរដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-នៅឆ្នាំ២០១៨ នៅភូមិវាលជើង បានសាងសង់ផ្លូវដីស៣ខ្សែមានប្រវែងសរុបរួម ២,០៦០ ម៉ែត្រ ៖ (ខ្សែទី១). ប្រវែង១,០៥០ ម៉ែត្រ, (ខ្សែទី២) ប្រវែង ៥២៥ ម៉ែត្រ, ( ខ្សែទី៣) ប្រវែង ៣៨៥ ម៉ែត្រ។ ថវិកាមានការឧបត្ថមពីសប្បុរជន និងថវិកាប្រជាពលរដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-នៅឆ្នាំ២០១៨ នៅភូមិវាលចំការក្រោមបានសាងសងផ្លូវដីស ប្រវែងសរុបរួម៖ ៣,០០០ ម៉ែត្រ៖ (ខ្សែរទី១).មានប្រវែង ១,៨០០ ម៉ែត្រ, (ខ្សែទី២). មានប្រវែង ១,២០០ ម៉ែត្រ ។ថវិកាមានការ ឧបត្ថមពីសប្បុរជន និងថវិកាប្រជាពលរដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-នៅឆ្នាំ២០១៨ នៅភូមិស្រែអំបិលបានជួសជុលផ្លូវគ្រួសក្រហម ២ខ្សែរមានប្រវែង ៧២៥ ម៉ែត្រ និងដាក់លូ១កន្លែង៖ (ខ្សែរទី១) មានប្រវែង ៣៧៥ ម៉ែត្រ (ចាប់ពីចំណុចផ្ទះលោក ហ៊ី ដូងទៅដល់ចុងផ្លូវ), (ខ្សែរទី២).មានប្រវែង ៣៥០ ម៉ែត្រ ។ ឧបត្ថមថវិកាដោយ លោក ឡុង ស៊ីបូ អនុប្រធានពន្ធដារខេត្តកោះកុង ។
-នៅឆ្នាំ២០១៨ នៅភូមិត្រពាំង បានស្តារប្រឡាយ១ខ្សែរ មានប្រវែង ១,២៥០ ម៉ែត្រ , ជម្រៅ ១ ម៉ែត្រ , មុខ ១ ម៉ែត្រ ។ ស្តារដោយ លោក វ៉ែន យ៉ុន ។
-ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីភូមិឃុំមានសុវត្ថិភាព ៩ចំណុច គាំទ្រដោយប៉ុស្តី រដ្ឋបាលស្រេអំបិល
-ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមភូមិទាំងប្រាំពីរ គាំទ្រដោយអធិការដ្ឋាននគរបាលស្រែអំបិល
-សម្របសម្រួលបង្កើតសមាគមនមនុស្សចាស់ គាំទ្រមន្ទីសង្គមកចិ្ចខេត្តកោះកុង
-បង្កើតបណ្តាញទីផ្សាផលិតផលសហគមន៍៍ អស់ថវិកា ៤.០០០.០០០ គាំទ្រដោយអង្គការមរតក
-ង្កើតគម្រោងយុវជន និងបង្កើតមុខរបរ អស់ថវិកា ៤.០០០.០០០ គាំទ្រថវិកាដោយអង្គារមរតក
-ពង្រឹងសមត្ថភាពគណះកម្មការនានា អស់ថវិកា ៤.០០០.០០០ គាំទ្រថវិកាដោយអង្គារមរតក
-វគ្គបណ្តុះបណ្តាលស្តីពីវគ្គសង្វាក់ផលិតកម្មដើម្បីតម្រង់ទិសទៅរកទីផ្សា៨.០០០.០០០គាំទ្រថវិកាដោយអង្គារមរតក
-ពង្រឹងអ្នកម៉ៅការប្រមូលនិងដឹកជញ្ជូនសំរាម គាំទ្រដោយការិ.បរិស្ថានស្រុក
-កម្មវិធីអប់រំកុមារតាមក្លឹមប្រចាំខែ អស់ថវិកាចំនួន ៧៨៥ ដុល្លា គាំទ្រដោយ អង្គារ MPC
-ប្រជុំឆ្លុះបញ្ជាំងថ្នាក់ដឹកនាំក្លឹបកុមការថ្នាក់ឃុំប្រចាំឆមាស អស់វិកាចំនួន ១១៥ ដុល្លា គាំទ្រដោយអង្គារMPC
-កម្មវិធីប្រលងគំនូរថ្នាក់ឃុំ អស់ ២៥០ ដុល្លា MPC គាំទ្រដោយអង្គារMPC
-សហការជាមួយសាលាគោលដៅចំនួន ១៩ សាលាដើម្បីរៀបចំគណកម្មការ SSC សម្រាប់ ២០១០ ដុល្លា គាំទ្រដោយអង្គារMPC

-កិច្ចប្រជុំផ្សព្វផ្សាយគម្រោងនិងជ្រើសរើសសមាជិកសន្សំនិងប្រជាពលរដ្ឋដែលមិនមែនជាសមាជិកក្រុមសន្សំចូលរួមវគ្គបណ្តុះបណ្តាលបំណិនជីវិត អស់ថវិកា ៩៥ ដុល្លារ គាំទ្រដោយអង្គារ CARE
-វគ្គបណ្តុះបណ្តាលស្តីបំណិនជីវិត(ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា និងការ សម្រេចចិត្ត, ការគ្រប់គ្រង់ពេលវេលាការ គ្រប់គ្រងចំណូលចំណាយនិងការគ្រប់គ្រង ថវិកា និងការថែរក្សាសុខភាពអនាម័យ អស់ថវិកា ៨៣ ដុល្លារ គាំទ្រថវិកាដោយ CARE
-កិច្ចប្រជុំពិភាក្សាស្វែងរកការគាំទ្រ និងជម្រុញ ក្នុងកាប្រកបមុខរបរចញ្ចឹមជីវិតដល់ស្រ្តីក្នុងសហគន៍ គាំទ្រ ដោយអង្គការ CARE
-កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីបំណិនជីវិត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម គាំទ្រដោយ CARE
-អន្តរាគមន៍ចាក់វ៉ាក់សាំងនិងព្យាបាលជម្ងឺសត្វ គំាទ្រដោយមន្ទីរកសិកម្មខេត្ត
-អន្តរាគមន៍ពីការបផ្លាញ់ពីសត្វចង្រៃលើដំណាំ គាំទ្រដោយ មន្ទីរកសិកម្មខេត្ត
-អប់រំចំណេះដឹងបរិស្ថាននិងច្បាប់បរិស្ថាន គាំទ្រមន្ទីរបរិស្ថានខេត្ត
-ចុះផ្តល់វ៉ាក់សាំងដល់កុមារនិងស្រ្តី គាំទ្រដោយការិ.ស្រុកប្រតិបត្តិ (PBB)
-ចុះអប់រំសុខភាពស្តីពីអនាម័យហូបស្អាតផឹកស្អាត គាំទ្រដោយ ការិ.ស្រុកប្រតិបត្តិ (PBB)
-នៅឆ្នាំ២០១៩ នៅភូមិខ្លុង បានជួលជុលផ្លូវ ១ខ្សែ ប្រវែង ៩០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ។ថវិកាមាន ការឧបត្ថមពីសប្បុរជន និងថវិកាប្រជាពលរដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-នៅឆ្នាំ២០១៩ នៅភូមិ ត្រពាំង ភូមិត្រៀក និងភូមិស្រែអំបិល បានដាក់លូចំនួន ៦ កន្លែង នៅក្នុង៣ភូមិ (ភូមិត្រពាំង ត្រៀក ស្រែអំបិល) ។ថវិកាមានការឧបត្ថមពីសប្បុរជន និងថវិកាប្រជាពល រដ្ឋក្នុងភូមិ អាជ្ញារភូមិ ឃុំ។
-ឆ្នាំ២០១៩ រដ្ឋបាលស្រុកស្រែអំបិលបានជួយកសាងលូប្រអប់ ១ខ្សែរប្រវែង ៧៥៧ ម៉ែត្រ នៅភូមិត្រពាំង ចាប់ពីមុខសាលាឃុំស្រែអំបិលដល់ស្ពានទី១។
-នៅឆ្នាំ២០១៨ មន្ទីរធនធានទឹកខេត្តកោះកុង និងក្រសួងធនធានទឹក និងឧតិនិយមបានជួយកសាងទំនប់ការពារទឹកប្រៃ១ខ្សែរ ប្រវែង ១,៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងទ្វាទឹក១កន្លែង ស្ថិតភូមិត្បូង។
-ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីភូមិឃុំមានសុវត្ថិភាព ៩ចំណុច គាំទ្រដោយប៉ុស្តី រដ្ឋបាលស្រេអំបិល
-ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមភូមិទាំងប្រាំពីរ គាំទ្រដោយអធិការដ្ឋាននគរបាលស្រែអំបិល
-ពង្រឹង និងជម្រុញ សេវាប្រមូល សម្រាមក្នុងផ្សារ គាំទ្រដោយមន្ទីរបរិស្ថានខេត្តកោះកុង
-ការផ្សព្វផ្សាយនិងអប់រំដល់យុវជនអំ ពីសុខភាពបន្តពូជ និងការបង្ការជម្ងឺ9 អេដស៍ និងកាមរោគ គាំទ្រដោយការិ.ស្រុកប្រតិបត្តិ
-ចុះផ្តល់វ៉ាក់សាំងការពារជម្ងឺ០៧មុខដល់កុមារឲ្យបានគ្រប់ៗគ្នា គាំទ្រដោយការិ.ស្រុកប្រតិបត្តិ
-ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យនាំកូនមកទទួលថ្នាំបង្ការគ្រប់មុខ គាំទ្រដោយការិ.ស្រុកប្រតិបត្តិ
-ផ្តល់ថ្នាំជាតិដែក និងថ្នាំជំនួយដល់ ស្រ្តី មានផ្ទៃពោះ និងក្រោយសម្រាល គាំទ្រដោយការិ.ស្រុកប្រតិបត្តិ
-ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសិក្សារៀនសូត្រ និងការជម្រុញ បញ្ជូនក្មេងមករៀនគាំទ្រដោយ MPC
-ផ្តល់ថ្នាំវ៉ាក់សាំងការពារជម្ងឺសត្វចិញ្ចឹមគ្រប់ប្រភេទ គាំទ្រដោយ មន្ទីកិសកម្មខេត្តកោះកុង
-ផ្តល់ថ្នាំសំលាប់សត្វល្អិតជូនប្រជាកសិករ គាំទ្រដោយ មន្ទីកិសកម្មខេត្តកោះកុង
-ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុងបានជួយកសាងលូប្រអប់រំដោះទឹក១ ខ្សែរ ប្រវែង ៣៨៩ ម៉ែត្រ នៅភូមិត្រពាំង ចាប់ពីពីផ្ទះ លោកស្រីជា រដ្ឋា ដល់មុខសាលាឃុំ ភ្ជាប់ទៅគម្រោងលូប្រអប់របស់ រដ្ឋបាលស្រុក ស្រែអំបិល។
-ឆ្នាំ២០២០ រដ្ឋបាលស្រុកស្រែអំបិលបានជួយកសាងផ្លូវបេតុងមេ ១ខ្សែរប្រវែង ៩០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិត្រពាំង។
-ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីភូមិឃុំមានសុវត្ថិភាព ៩ចំណុច គាំទ្រដោយប៉ុស្តី រដ្ឋបាលស្រេអំបិល
-ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមភូមិទាំងប្រាំពីរ គាំទ្រដោយអធិការដ្ឋាននគរបាលស្រែអំបិល
-ពង្រឹងសមត្ថភាព និងសិទ្ធិគ្រប់គ្រងសហគមន៍ គាំទ្រដោយMPC / អាក់សិនអេត
-គាំទ្រដំណើរការកម្មវិធីបំណិនជីវិត គាំទ្រដោយ MPC / អាក់សិនអេត
-សម្របសម្រួលការដាក់បញ្ចូលកម្មវិធីបំណិនជីវិតមូលដ្ឋាន គាំទ្រដោយ MPC / អាក់សិនអេត
-លើកកំពស់ការរៀន និងការបង្រៀន កម្មវិធីបំណិនជីវិត គាំទ្រដោយ MPC / អាក់សិនអេត
-លើកការចូលរួមរបស់សហគមន៍ ដើម្បីធានាការអនុវត្តកម្មវិធីបំណិនជីវិត គាំទ្រដោយ MPC / អាក់សិនអេត
-ការចូលរួមគាំទ្រដំណើរការក្លឹបកុមារតាមភូមិ គាំទ្រដោយ MPC / អាក់សិនអេត
-បង្កើតបណ្តាញទីផ្សាផលិតផលសហគមន៍៍ គាំទ្រដោយមរតកអង្គការ
-បង្កើតគម្រោងយុវជន និងបង្កើត មុខរបរ គាំទ្រដោយ មរតកអង្គការ
-ពង្រឹងសមត្ថភាពគណះកម្មការនានាគាំទ្រដោយ មរតកអង្គការ
-វគ្គបណ្តុះបណ្តាលស្តីពីវគ្គសង្វាក់ផលិតកម្មដើម្បីតម្រង់ទិសទៅរកទីផ្សា គាំទ្រដោយមរតកអង្គការ
-ពង្រឹង និងជម្រុញ សេវាប្រមូល សម្រាមក្នុងផ្សារ គាំទ្រដោយ មន្ទីរបរិស្ថានខេត្តកោះកុង
-ការផ្សព្វផ្សាយនិងអប់រំដល់យុវជនអំ ពីសុខភាពបន្តពូជ និងការបង្ការជម្ងឺ 9អេដស៍ និងកាមរោគ គាំទ្រដោយ ការិ.ស្រុកប្រតិបត្ត
-ចុះផ្តល់វ៉ាក់សាំងការពារជម្ងឺ០៧មុខដល់កុមារឲ្យបានគ្រប់ៗគ្នា គាំទ្រដោយ ការិ.ស្រុកប្រតិបត្ត

-ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យនាំកូនមកទទួលថ្នាំបង្ការគ្រប់មុខ គាំទ្រដោយ ការិ.ស្រុកប្រតិបត្ត
-ផ្តល់ថ្នាំជាតិដែក និងថ្នាំជំនួយដល់ ស្រ្តី មានផ្ទៃពោះ និងក្រោយសម្រាល គាំទ្រដោយការិ.ស្រុកប្រតិបត្ត
-ផ្តល់ថ្នាំវ៉ាក់សាំងការពារជម្ងឺសត្វ ចិញ្ចឹមគ្រប់ប្រភេទ គាំទ្រដោយមន្ទីកិសកម្មខេត្តកោះ កុង
-ផ្តល់ថ្នាំ និងណែនាំពីបច្ចេកទេសកំ ចាត់សត្វល្អិតជូនប្រជាកសិករ គាំទ្រដោយ មន្ទីកិសកម្មខេត្តកោះ កុង
-នៅឆ្នាំ ២០២២១ រដ្ឋបាលខេត្តកោះកុងបានកសាងផ្លូវបេតុងមេ ១ខ្សែរ ទទឹង ៦ ម៉ែត្រ ប្រវែង ២,៨៥៧ ម៉ែត្រ ស្ថិតនៅ នៅភូមិត្រពាំង និងភូមិត្រៀក ក្នុងឃុំស្រែអំបិល
-នៅឆ្នាំ ២០២២១ រដ្ឋបាលស្រុកស្រែអំបិលបានជួយកសាងផ្លូវបេតុងអាមេ ១ខ្សែរ ទទឹង ៤ ម៉ែត្រ ប្រវែង ២៥៧ ម៉ែត្រ ស្ថិតនៅ នៅភូមិស្រែអំបិល នៃឃុំស្រែអំបិល ។
-មន្ទីរអភិវឌ្ឈន៍ជនបទខេត្តកោះកុងបានជួយជុលផ្លូវគ្រួសក្រហមប្រចាំឆ្នាំជារៀងរាល់ឆ្នាំនៅក្នុង ភូមិត្រៀក ភូមិត្រពាំង ភូមិខ្លុង ភូមិវាលជើង ភូមិវាលត្បូង និងភូមិចំការក្រោម ។
-នៅឆ្នាំ២០២១ មន្ទីរធនធានទឹកខេត្តកោះកុង និងក្រសួងធនធានទឹក និងឧតិនិយមបានជួយកសាងទំនប់ការពារទឹកប្រៃ១ខ្សែរ ប្រវែង ៣,៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតភូមិត្បូង ភូមិវាលជើង និងភូមិត្រៀក ។
-ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីភូមិឃុំមានសុវត្ថិភាព ៩ចំណុច គាំទ្រដោយប៉ុស្តី រដ្ឋបាលស្រេអំបិល
-ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមភូមិទាំងប្រាំពីរ គាំទ្រដោយអធិការដ្ឋាននគរបាលស្រែអំបិល
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
ចាប់តាំងពីរឆ្នាំ២០១៧ដល់២០២២រដ្ឋបាលឃុំស្រែអំបិលបានយកចិត្តទុកដាក់ការពារ គ្រប់គ្រងធនធានធម្មជាតិ និងការថែរក្សាបិរស្ថាន អនាម័យ ព្រមទាំងវប្បធម៍ និងបេតិភណ្ឌនៅក្នុងភូមិនៃឃុំ និងបានសហការជាមួយការិ បរិ ស្ថានស្រុករៀបវំទិវាបរិស្ថាន,ចុះណែនាំការទុកដាក់កាកសំណល់រឹង រាវគ្រប់ប្រភេទដល់ប្រជាពលរដ្ឋ និងធ្វើការ សហ ការជាមួយជំនាញពាក់ព័ន្ឋក្នុងគាំទ្រដល់សហគមន៍មូលដ្នានដូចជាសហគមន៍តំបន់ការពារធម្មជាតិព្រាំង. ចំការក្រោម, សហគមន៍កសិករសិកម្ម,ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការបម្រែបម្រួលអាកាសធាតុ និងវិធីសាស្រ្តទប់ស្កាត់ការ។ល។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ក្នុងរយះពេល៥ឆ្នាំ (២០១៧ដល់២០២២) រដ្ឋបាលឃុំស្រែអំបិលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរបស់ប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងឃុំស្រែអំបិល យើងបានអភិវឌ្ឈន៍នូវលទ្ឋផលជាច្រើនទាំងរូបវន្ត និងអរូបវន្ត។ រាល់លទ្ឋផលនៃការអភិវឌ្ឈន៍នេះ គឺមានដៃគូរជាច្រើនបានចូលរួមគ្នាទាំងវិស័យឯកជន អង្គភាពពាក់ព័ន្ឋ និងអង្គការជាតិ អង្គការអន្តរជាតិនានា នៅក្នុងក្នុងឃុំ និងនៅក្រៅឃុំ។ ដោយមានការកិច្ចទំនាក់ទំនងល្អរវាងភាគីពាក់ព័ន្ឋទាំងអស់ រៀងរាល់ឆ្នាំនៃតុលា ឬ វិច្ឆិកាគម្រោងជាអាទិភាពរបស់ឃុំប្រចាំឆ្នាំនិមួយៗគឺត្រូវបានគាំទ្រដោយអង្គការជាតិ អង្គរការអន្តរជាតិ វិស័យឯកជន និងការិ.ជំនាញជុំវិញស្រុក ព្រមទាំងមន្ទីរនានាជុំវិញខេត្តបានយ៉ាង ច្រើន។ ការគាំទ្រនេះធ្វើអោយតម្រូវការរបស់ប្រជាពលរដ្ឋបានលើកឡើងជារៀងរាល់ឆ្នាំគឺត្រូវបានដោះស្រាយ។
ផ្នែកទី២ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-សមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាឃុំនៅមានកំរិតនៅឡើយទាក់ទង និងការដោះស្រាយវិវាទ ផ្សេងៗនៅមូលដ្ឋាន។ ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ឋតុលាការ និងច្បាប់ ផ្សេងៗ (និតិព្រម្មហ៍ទណ្ឌ រដ្ឋប្បវេណី បទលហុ ..។ល។)
២-ខ្វះការចូលរួមពីប្រជាពលរដ្ឋក្នុងទប់ស្កាត់សត្វ សត្វពាហៈនៈដើរពាសវាលពាសកាល។ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សត្វអោយបានល្អ ប្រជាពលរដ្ឋមានចំណេះដឹងនៅមានកំរិត។
៣-ខ្វះការចូលរួមពីប្រជាពលរដ្ឋក្នុងទប់ស្កាត់សត្វ សត្វពាហៈនៈដើរពាសវាលពាសកាល។ ផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុក ដោយសុវត្ថភាព គាំទ្រលើការអភិវឌ្ឈន៍នានានៅក្នុងឃុំដើម្បីអោយរោងចក្រ សាលាបណ្តុះបណ្តាលវិជ្ជាជីវ។
៤-យុវជន និងយុវតីនៅមានការប្រើប្រាស់គ្រឿងញៀន។ ស្នើសូមធ្វើការទប់ស្កាត់នូវការចែកចាយ គ្រឿងញៀន។
៥-ការលេងល្បែងស៊ីសង់នៅមាននៅឡើយ។ ស្នើសូមធ្វើការទប់ស្កាត់ និងបង្រ្កាបនូវសកម្ម ភាពកើតឡើងជាក់ស្តែង។
៦-ខ្វះការចូលរួមពី ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ បរិស្ថាន។ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងចូលរួមអនាម័យ ថែរក្សា បរិស្ថាន។
៧-ខ្វះកន្លែងទុកដាក់សំរាម/កាកសំណល់នានា។ ស្វែងរកទីតាំងថ្មីដើម្បីដាក់សំរាម
ប្រើប្រាស់វិធីសាស្រ្តីផ្សេងៗសម្រាប់ទុកសំរាម។
៨-ផ្លូវគ្រួសក្រហមនៅភូមិចំការក្រោមធ្វើមិនទាន់រួចរាល់។ សាងសង់ ផ្លូវគ្រួសក្រហមនៅភូមិចំការក្រោម អោយរួចរាល់។
៩-ប្រជាពលរដ្ឋនៅតែមានការបារម្មណ៍ពីការរាល់ដាលនៃជំងឺកូវិដ១៩ និងមេរោគបម្លែងថ្មី។ បន្តជម្រុញ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារជំងឺកូវីដ១៩ និងណែនាំបងប្អូនមកចាក់វ៉ាក់សាំងការអោយបានគ្រប់ៗគ្នា។
២.២. យោបល់ និងសំណូមពរ

-យោងទៅតាមការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាឃុំស្រែអំបិលនៅក្នុងអាណត្តទី៤ បានសម្រេចនូសមិទ្ឋិផលជាច្រើននិងបានជុំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋអោយមានប្រសិទ្ឋភាពខ្ពស់។
-ដោយផ្អែកលើការអនុវត្តការងារចាប់ពីឆ្នាំ២០១៧ដល់២០២២ ក្រុមប្រឹក្សាទទួលបានបទពិសោធន៍ និងមេរៀនជាច្រើនដើម្បីយកទៅកែលំអរសម្រាប់យកទៅអនុវត្តន៍នៅអាណត្តិទី៥ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។
-មេរៀននិងបទពិសោធន៍ទាំងនោះមានជាអាទ៍៖(១).ការដែលមានផែនការសកម្មភាពប្រចាំខែ និមួយៗអាចធ្វើអោយក្រុមប្រឹក្សាដ៍ដូចរដ្ឋបាលឃុំមានមូលដ្ឋានក្នុងការអនុវត្តការងារល្អប្រសើរ និងជាមូលដា្ឋនសម្រាប់ធ្វើការតាមដានត្រួតពិនិត្យវាយតម្លៃរាល់សកម្មភាពទៅតាមផែនការដែលបានគ្រោងទុក ដែលជាហេតុធ្វើឲ្យមានភាពងាយស្រួល (២).យើងអាចរៀនបានទៀតថាការដែលសមាជិកក្រុមប្រឹក្សាឃុំមានចំណេះដឹងផ្លូវច្បាប់ដែលទាក់ទងនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងច្បាប់ទាក់ទង់និង ការសម្របសម្រួលដោះស្រាយទំនាស់នៅថ្នាក់ឃុំនានា ធ្វើឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ នាំអោយការអនុវត្តន៍ការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋឆាប់រហ័សនិងមានប្រសិទ្ឋិភាពខ្ពស់(៣).ទន្ទឹមនោះក៍យើងរៀនបានថា ការពង្រឹងលើកិច្ចសហការជាមួយដៃគូរអភិវឌ្ឈន៍ក្នុងនិងក្រៅឃុំ ព្រមទាំងការិយាល័យជំនាញជុំវិញស្រុកនោះនាំការផ្តល់សេវា,ការអភិវឌ្ឈន៍,ការផ្តល់ព័ត៍មាននិងការផ្សព្វផ្សាយផ្សេងៗមានភាពរហ័សនិងជ្រាបដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់។
-នៅអាណត្តិទី៥នៅឆ្នាំខាងមុខក្រុមប្រឹក្សាឃុំស្រែអំបិលស្នើសុំផ្តល់ការពង្រឹងជុំរុញលើការបណ្តុះបណ្តាល តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាដើម្បីអោយមានសមត្ថភាពបន្ថែមក្នុងការបំពេញការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ឋភាព និងជម្រុញគាំទ្រលើកិច្ចសហការជាមួយជំនាញពាក់ព័ន្ឋក្នុងការដោះស្រាយវិវាទនានាកើតឡើងនៅតាមភូមិក្នុងឃុំស្រែអំបិលជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស៕
ថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល May 23, 2022

អត្ថបទទាក់ទង