លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យ សង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុកគីរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យអប់រំ ក្រោមប្រធានបទ(ខ្ញុំមិនភ័យខ្លាច)
គោលបំណង:
១/ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ និងលើកកម្ពស់ការអប់រំក្មេងស្រីឲ្យទទួលបានគំនិតលើការសម្រេចចិត្តពីអនាគតរបស់ពួកគេ។
២/ដើម្បីផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត ទស្សនៈរើសអើង ក្មេងស្រីនៅក្នុងគ្រួសារ និងសង្គម។រួចមានសំនួរ/ចម្លើយចំនួនៈ០៥
- ការតាមដាននិងវាយតម្លៃវេទិកាពិគ្រោះយោបល់សិស្សានុសិស្សបានទទួលរង្វាន់ចំនួនៈ២៥រូបស្រីៈ១០រូប
សិស្សបានទទួលរង្វាន់លេខ១ចំនួនៈ០៥រូបស្រីៈ០៣រូប
សិស្សបានទទួលរង្វាន់លេខ២ចំនួនៈ០៥រូបស្រីៈ០៣រូប
សិស្សបានទទួលរង្វាន់លេខ៣ចំនួនៈ១៥រូបស្រីៈ០៤រូប
រយៈពេល០១ព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុនសែនកោះស្តេច
ថ្ងៃសុក្រ១៣កើតខែពិសាខឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២
ខែឧសភា/១៣/២០២២