ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក គិត នី ជំទប់ទី២ឃុំតាតៃក្រោម បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលនគរបាលតាតៃក្រោម បានចុះបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំនុច បានចំនូន ០១លើក ស្ថិតនៅភូមិអន្លង់វ៉ាក់~ ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម :១- ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារ្យជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ ៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ៤- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ៥- ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩ ???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន 20នាក់ ស្រី ០៥នាក់ ។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម