រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុក កន្និកា សមាជិកក្រុមប្រឹក្សាឃុំ បានចុះផ្តល់សំបុត្រកំណើត និងថវិកាចំនួន ១៥០.០០០ រៀលគត់ នៅក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកស្រី អ៊ុក កន្និកា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងាររួមមាន៖ លោកមេភូមិកោះអណ្ដែត និងសមាជិកភូមិ បានចុះផ្តល់សំបុត្រកំណើតជូនដល់ទារក ដែលកំព្រាឳពុក និងបាននាំយកថវិកាចំនួន ១៥០.០០០ រៀលគត់ ដែលជាថវិការរបស់សហគមន៍ទេសចរណ៍តាតៃ ជូនដល់ស្រី្តមេម៉ាយ នៅក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង