កោះកុង,ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ និងក្រុមការងារនៃគណ:កម្មការត្រួតពិនិត្យនិងវាយតម្លៃផ្ដល់ផ្ទះជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍របស់មូលនិធិជនពិការ បានសហការជាមួយលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាប្រធានសាខាមូលនិធិជនពិការខេត្តកោះកុង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាយតម្លៃជាក់ស្ដែងពីកម្រិតជីវភាព និងស្ថានភាពនៃការរស់នៅរបស់ជនមានពិការភាពក្រីក្រឈ្មោះ បាន គង់ធរណី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុននឹងឈានដល់ការសម្រេចផ្ដល់ផ្ទះជូន។