រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំភ្ញីមាសគឺជាឃុំមួយក្នុងចំណោមឃុំសរុប៣នៃស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំកោះស្ដេច ខាងកើតទល់នឹងឃុំតានូន ខាងជើងទល់នឹងឃុំកោះស្ដេច និងខាងត្បូងទល់នឹងក្រុមហ៊ុនញូញៀន ។
ឃុំភ្ញីមាសមាន ៖ផ្ទៃដីសរុប ១៩,២០០គីឡូម៉ែត្រការ៉េ ភូមិចំនួមន ៣ភូមិ គ្រួសារចំនួន ៦៨២គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ២,៤៤២នាក់ ស្រី្តសរុបចំនួន ១,១៤៦នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៦៨២គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៦២៥ គ្រួសារ គ្រួសារបណ្តោះអាសន្ន ៥៧គ្រួសារ ប្រជាពលរដ្ឋសរុប ២,៤៦៣នាក់ ប្រជាពលរដ្ឋជាស្រ្តី ១,១៨៣នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១,៦៨៧នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៣៦៤នាក់។
.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ២នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្រី ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ ស្ត្រី ១នាក់ មេភូមិ ១នាក់ ស្ត្រី ១នាក់ អនុប្រធានភូមិ ១នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ១នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៧៣ និងលិខិតដែលបានទទួល ចំនួន ៣៥)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,២១៨ និងលិខិតដែលបានទទួល ចំនួន ៥៥)
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៣១ និងលិខិតដែលបានទទួល ចំនួន ៣១២)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤២៥ និងលិខិតដែលបានទទួល ចំនួន ១៦៥)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ៣ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៧៨៧ និងលិខិតដែលបានទទួល ចំនួន ១៧១)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ១១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣,៨៣៤ និងលិខិតដែលបានទទួល ចំនួន ៧៣៨)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១០លើក កិច្ចប្រជុំ គ.ក.ន.ក. ១០លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣៥លើក កិច្ចប្រជុំ គ.ក.ន.ក. ៥២លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៣៥លានរៀល ផ្នែកសង្គមកិច្ច ៣គម្រោង តម្លៃ ១១លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ២៨លានរៀល ផ្នែកសង្គមកិច្ច ២គម្រោង តម្លៃ ៣លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១លានរៀល យេនឌ័រ ២គម្រោង តម្លៃ ៣លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១២គម្រោង តម្លៃ ៥៧លានរៀល និងផ្នែកសង្គមកិច្ច ១២គម្រោង តម្លៃ ៨០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង តម្លៃ ៣១លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៤៣គម្រោង តម្លៃ ១៨៨លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ១១លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង តម្លៃ ១លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ៦លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៥៤.៨៦លានរៀល ចំណូលជាក់ស្តែង ១៥២.៨៦លានរៀល ស្មើ ៩៩ភាគរយ) និង(ចំណាយអនុម័ត ១៥៤.៨៦លានរៀល ចំណូលជាក់ស្តែង ១៣៤.០១លានរៀល ស្មើ ៨៧ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ១៨៧.០៧លានរៀល ចំណូលជាក់ស្តែង ១៨៧.២៩លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១៨៧.០៧លានរៀល ចំណូលជាក់ស្តែង ១៦៩.០៥លានរៀល ស្មើ ៩០ភាគរយ)។

-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២១៥.៥៧លានរៀល ចំណូលជាក់ស្តែង ២១៥.៩៥លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២១៥.៥៧លានរៀល ចំណូលជាក់ស្តែង ១៩៥.៤២លានរៀល ស្មើ ៩១ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៣៤៤.១៩លានរៀល ចំណូលជាក់ស្តែង ២៩១.២៤លានរៀល ស្មើ ៨៥ភាគរយ) និង(ចំណាយអនុម័ត ៣៤៤.១៩លានរៀល ចំណូលជាក់ស្តែង ១២១.៦៩លានរៀល ស្មើ ៣៥ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៤៧.៨៤លានរៀល ចំណូលជាក់ស្តែង ២៩២.១០លានរៀល ស្មើ ៦៥.២២ភាគរយ) និង(ចំណាយអនុម័ត ៤៤៧.៨៤លានរៀល ចំណូលជាក់ស្តែង ៤០៥.៨៩លានរៀល ស្មើ ៩០.៦៣ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៣៤៩.៥៥លានរៀល ចំណូលជាក់ស្តែង ១,១៣៩.៤៤លានរៀល ស្មើ ៨៤.៤៣ភាគរយ) និង(ចំណាយអនុម័ត ១,៣៤៩.៥៥លានរៀល ចំណូលជាក់ស្តែង ១,០២៦.០៩លានរៀល ស្មើ ៧៦ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១២ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១ ទ្រព្យសម្បត្តិសរុប ៣៤។
-ឆ្នាំ២០១៧-ឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុប ៣៤ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤៨នាក់ ស្ត្រី ៦នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ២៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩០នាក់ ស្ត្រី ១៨នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៤០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧០នាក់ ស្ត្រី ១១នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៦០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១១២នាក់ ស្ត្រី ២៦នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៤៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨០នាក់ ស្ត្រី ១៨នាក់។
*សរុប វគ្គសិក្សា ១៨៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤០០នាក់ ស្ត្រី ៧៩នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦០)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣២)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៨)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៤ សំបុត្របញ្ជាក់កំណើត ២៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣ សំបុត្រមរណភាព ៤)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៣៦ សំបុត្របញ្ជាក់កំណើត ២៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣ សំបុត្រអាពាហ៍ពិពាហ៍ ៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣ សំបុត្រមរណភាព ១០ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣៣ សំបុត្របញ្ជាក់កំណើត ២២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៨ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ៤)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣៩ សំបុត្របញ្ជាក់កំណើត ២០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦០ សំបុត្រអាពាហ៍ពិពាហ៍ ១០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៨ សំបុត្រមរណភាព ៧ សេចក្ដីចម្លងសំបុត្រមរណភាព ២២)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣៧ សំបុត្របញ្ជាក់កំណើត ២៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨៧ សំបុត្រអាពាហ៍ពិពាហ៍ ១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣ សំបុត្រមរណភាព ៨ សេចក្ដីចម្លងសំបុត្រមរណភាព ២១)។
*សរុប (សំបុត្រកំណើត ១៥៩ សំបុត្របញ្ជាក់កំណើត ១២៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៥៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥០ សំបុត្រអាពាហ៍ពិពាហ៍ ២៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥២ សំបុត្រមរណភាព ៣៣ សេចក្ដីចម្លងសំបុត្រមរណភាព ៤៩)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១១ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧៩៥នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១១ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨២៩នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៥៤នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៩២៣នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៨៤ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,០៨៧នាក់)។

១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤២៧,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១២០ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,០៨២,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១២ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១១២,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៧៤៧,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤១០,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៦៩ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,៧៧៨,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានផ្សព្វផ្សាយបញ្ហាប្រឆាំងគ្រឿងញៀន និងភូមិឃុំមានសុវត្តិភាពចូលរួម៤៧៦នាក់ ស្រី២៦០នាក់(៣៩លើក)។
-អធិការស្រុកបានផ្សព្វផ្សាយគ្រឿងញៀន និងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀចំនួន៣៩លើក ចូលរួមសរុប៣២៣នាក់ ស្រី២២៧នាក់។
-ចុះចែកសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ទាំង៣ភូមិចំនួន៥លើក ៥៨គ្រួសារ(ប៉ុស្តិ៍រដ្ឋបាល)
-ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ៣ភូមិចំនួន២៩៤នាក់ ស្រី២៧៧នាក់ (អធិការស្រុកនិងប៉ុស្តិ៍នរដ្ឋបាល)
-ចុះសួរសុខទុកប្រជាពលរដ្ឋតាមខ្នងផ្ទះ ធ្វើជារៀងរាល់ខែ (ប៉ុស្តិ៍រដ្ឋបាល)
-បានអនុវត្តទៅតាមការណែនាំរបស់ប្រធានគណៈបញ្ញាការឯកភាពស្រុកដឹកនាំក្រុមការងាររបស់ ឃុំចាក់មេក្រូផ្សព្វ ផ្សាយសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានចំនួន៣លើក។
-ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការប្រើអំពើហិង្សាក្នុងគ្រួសារទាំង៣ភូមិ ៣វគ្គ សរុប១៨០នាក់ ស្រី៧៦នាក់(កំលាំងសមត្ថកិច្ច)
-បង្កើតសេវាផ្ដល់ព័ត៌មានដល់ប៉ុស្តិ៍នគរបាល និងអាជ្ញាធរភូមិ ឃុំ ទាំងបីភូមិ ចំនួន១២លើក សរុប២៤៣នាក់ ស្រី ៩៧ នាក់(កម្លាំងសមត្ថកិច្ច)។
-ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារទាំង៣ភូមិ ៣វគ្គ(១ឆ្នាំ) សរុប១៨០នាក់ ស្រី៨០នាក់ អធិការដ្ឋាននគរបាល ស្រុកគិរីសាគរ។
-ផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងលុបបំបាត់ការគេងប្រវ័ញ្ចលើកម្លាំង កុមារ៣ភូមិ ៣វគ្គ(១ឆ្នាំ) សរុប១៨០នាក់ ស្រី៨០នាក់(អាជ្ញាធរមីន និងអធិការដ្ឋាននគរបាល ស្រុកគិរីសាគរ)។
-ការចុះបិទផ្សាយទិន្នន័យស្ដីពីគណនេយ្យភាពសង្គម១លើក ចំនួន១៤នាក់ ស្រី៣នាក់។
-ផ្សព្វផ្សាយពីច្បាប់អត្រានុកូលដ្ឋានទាំង៣ភូមិ ៣វគ្គ សរុប១៨០នាក់ ស្រី៧៦នាក់ (ថ្នាក់ខេត្ត)។
-ផ្ដល់ឪកាសឲ្យស្រី្តបានចូលរួមគ្រប់វេទិកា ទាំង៣ភូមិ ៣វគ្គ សរុប៩០នាក់ ស្រី៩០នាក់ (ការិ.កិច្ចការនារី)។
-បណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរទាំង៣ភូមិ ៣វគ្គ សរុប១៥០នាក់ ស្រី៩០នាក់(មន្ទីរបណ្ដុះបណ្ដាល)។
-ការចុះចែកប័ណ្ណព័ត៌មានជូនប្រជាពលរដ្ឋក្នុងឃុំសរុប៨៣៩នាក់ ស្រី៤០២នាក់ ភាគរយ៩១.៩២% (មេភូមិ អនុភូមិ និងសមាជិកភូមិទាំង៣ភូមិ)។
-បានដាក់កម្លាំងយាមល្បាតនៅចំណុចមណ្ឌលសុខភាពភ្ញីមាស ដើម្បីការពារទីកន្លែងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រយះពេល៤ថ្ងៃ(ថ្ងៃ និងយប់) ចំនួន៣២លើក កម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ។
-ចូលរួមសម្របសម្រួលកន្លែងបែងចែកដីធ្លីដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគម្រោង វិនិយោគរបស់ក្រុមហ៊ុនញូញៀនស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស(សំណង់ផ្សារកូនកុក) ចំនួន៧ភូមិក្នុង ស្រុកគិរីសាគរ សរុប១០០ គ្រួសារ និងបំពេញឯកសារជូនប្រជាពលរដ្ឋសម្រាប់យកចាប់លេខដី សរុប២៨៧គ្រួសារ។
-រដ្ឋបាលឃុំបានដោះស្រាយការតវ៉ាទាមទារដី១ហិចតារបស់ប្រជាពលរដ្ឋ ដោយព្រមទទួលយកតាម គោលនយោ បាយ របស់អន្តរក្រសួង និងទំនាស់ផ្សេងៗទៀត បញ្ចប់ដោយរដ្ឋបាលឃុំ។
-បានផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ប្រភេទថ្មីជូនប្រជាពលរដ្ឋនៅក្នុងឃុំ ទាំង៣ភូមិ ចំនួន៣លើក។
-លោកប្រធានគណៈបក្សឃុំបានធ្វើរបងថ្ម និងរបងឈើជុំវិញសាលាឃុំ និងលាបថ្នាំ វាយពិដាន និងជួសជុលជណ្ដើរសាលាឃុំ ថវិកាសរុប១០៣០០$(លោកប្រធានបក្សឃុំ និងសប្បុរសជន)។
-លោកប្រធានគណបក្សឃុំ បានទិញអំពូលសូឡាដាក់តាមភូមិតានី២៧អំពូល ភូមិភ្ញីមាស២៨អំពូល និងភូមិកៀនក្រឡាញ់៧អំពូល ខាងមុខសាលាឃុំ២អំពូល សរុប៦៤អំពូល ចំណាយថវិកាសរុប៣៦១០$(លោកប្រធានបក្សឃុំ និងសប្បុរសជន)។
-បានចែកប័ណ្ណដល់ប្រជាពលរដ្ឋចំនួន២១៧គ្រួសារ ទាំង៣ភូមិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ សំណេះសំណាលរបស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បាននាំយកអំណោយចែកជូនប្រជា ពលរដ្ឋក្នុង១ គ្រួសារទទួលបាន អង្ករ១បាវ សារ៉ុង១ ក្រម៉ា១ នៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-ឧបត្ថម្ភអង្ករ៥០គីឡូក្រាម អាវយឺត(POLO)២អាវ ចំនួន១លើក ស្មើនិង៦គ្រួសារ។
-បង្ហាញពីផលិតផលបង្គន់ថ្មីចំនួន១លើក ចូលរួម១៤នាក់ ស្រី៣នាក់។
-ឧបត្ថម្ភស័ង្កសីចំនួន១២សន្លឹក ហ្វីប្រូចំនួន១១៧សន្លឹក និងថវិកាមួយចំនួន សរុប២៣គ្រួសារ ចំនួន១លើក។
-ការផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីការបង្កើតសមាគមន៍មនុស្សចាស់ចំនួន១វគ្គ ចូលរួម៣៨នាក់ ស្រី២៣នាក់។

-ឧបត្ថម្ភថ្លៃធ្វើដំណើរដល់ស្រី្តមានផ្ទៃពោះទៅសម្រាលកូននៅមណ្ឌលសុខភាពចំនួន៤៥នាក់ (មូលនិធិឃុំនិងមេឃុំ)
-ឧបត្ថម្ភជូនគ្រួសារក្រីក្រ ចាស់ជរា ជនពិកា និងជនងាយរងគ្រោះផ្សេងៗសរុប៤៨០លើក ចំនួន៥៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម អាវឈុត១ឈុត ក្រម៉ា១ ម៉ុង១ សារុង១ និងគ្រឿងឧបភោគបរិភោគមួយចំនួន ថវិកាសរុប២៥២.៤៨០.០០០៛ (មូលនិធិឃុំ សប្បុរសជន មេភូមិ កាកបាទក្រហមស្រុក កាកបាទក្រហមខេត្ត ក្រុមហ៊ុនយូញៀន និងលោកមេឃុំ)។
-ទិញថ្មចាក់ជួសជុលផ្លូវក្នុងភូមិភ្ញីមាស និងភូមិតានី បានចំនួន៤កន្លែង(២លើក)។
-ឧបត្ថម្ភឯកសណ្ឋានប្រជាការពារភូមិ ខ្នាស់ដៃ ដំបងឆក់ និងអង្ករ ចំនួន៣២នាក់ (សប្បុរសជន និងលោកមេឃុំ)។
-ជួសជុលសាលាឃុំចំនួន៤បន្ទប់(សប្បុរសជន និងមេឃុំ)
-ឧបត្ថម្ភដល់ប្រជាការពារគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះក្នុងភូមិភ្ញីមាសចំនួន១លើក សរុប២នាក់(កាកបាទក្រហមស្រុក សប្បុរសជន និងមេឃុំ)។
-បើកវគ្គបណ្ដុះបណ្ដាលកែសម្ភស្ស នៅភូមិភ្ញីមាសចំនួន១វគ្គ រយះពេល៤ខែ(មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង)។
-ជីកស្រះទឹកនៅភូមិកៀនក្រឡាញ់ ១កន្លែង ចូលរួម៣៣នាក់ ស្រី២៧នាក់(មន្ទីរអភិវឌ្ឍន៍ជនបទ)។
បានរៀបចំកម្មពិធីជួបជុំប្រជាជនក្នុងឃុំដើម្បីពិសារនំបញ្ចុក ទាំង៣ភូមិចំនួន១លើក សរុប៤៥០នាក់ ស្រី២៥២
នាក់ ថវិកាសរុប៣.០០០.០០០៛ ( សប្បុរសជន និងលោកមេឃុំ)។
-ផ្សព្វផ្សាយ និងចុះឈ្មោះសិស្សបង្រៀនតាមប្រព័ន្ធអនឡាញ២សាលា ចំនួន១វគ្គ សរុប២៧៤នាក់ ស្រី៨៧នាក់។
-ឧបត្ថម្ភទុយោមុខ១តឹក ចំនួន១០ដើម សរុប១៦១នាក់ ស្រី៧៤នាក់( សប្បុរសជន និងរដ្ឋបាលឃុំ)។
-ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទាំង៥ភូមិ សរុបចំនួន៣២៧គ្រួសារ ចំនួនកាត៣៩កាត វីង (រាជរដ្ឋាភិបាល និងមន្ទីរសង្គមកិច្ច)។
បានចុះពិនិត្យពលករមកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទាំង៣ភូមិ ចំនួន៥លើក សរុប៩នាក់ ស្រី៣នាក់។
-សាងសង់ក្លោងទ្វារសាលាបឋមពាមកាយ(ភ្ញីមាស) ១គម្រោង ចូលរួម១៥៧នាក់ ស្រី៦៧នាក់(សប្បុរសជន និងលោកមេឃុំ)។
-ការបិទផ្អាកអាជីវកម្មKTV ក្លឹបកំសាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ក្នុងឃុំភ្ញីមាសចំនួន៣លើក ចូលរួម២៣១៣នាក់ ស្រី១១២៥នាក់(រដ្ឋបាលឃុំ)។
-ទស្សនកិច្ចសិក្សាដំណាំបន្លែត្រសក់ទ្រើង នៅឃុំកណ្ដោល១លើក ចំនួន៩គ្រួសារ(មន្ទីរកិច្ចការនារី)។
រៀបចំកិច្ចប្រជុំគណកម្មាធិការ(ផរគស) នៅសាលាឃុំ២លើក ចូលរួម២៣នាក់ ស្រី១៦នាក់(ផរគស)។
-បានយកសំណាក និងអប់រំណែនាំដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងឃុំភ្ញីមាស សរុប១២នាក់ ស្រី៦នាក់(សុខាភិបាល និងរដ្ឋបាលស្រុក)។
-ឧបត្ថម្ភឧបករណ៍វាស់កម្ដៅចំនួន២គ្រឿង ទឹកអាល់កុល៣០លីត្រ និងថវិកា៥០ដុល្លា ចំនួន១លើក (រដ្ឋបាលស្រុកគិរីសាគរ)។
-ដាក់កម្លាំងការពារសណ្ដាប់ធ្នាប់នៅកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការពារច្រកចេញចូលរបស់ប្រជាពលរដ្ឋពីក្រុមហ៊ុនញូញៀនក្នុងភូមិភ្ញីមាស និងភូមិតានីចំនួន៣លើក រយះពេល៦៥ថ្ងៃ សរុប៦នាក់ ចំណាយថវិកាសរុប៧.៥០០០.០០០៛(សប្បុរសជន និងលោកមេឃុំ)។
-ចំណាយក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ អាយុចាប់ពី១២ឆ្នាំឡើង ក្នុងឃុំភ្ញីមាស ចំនួន៩លើក សរុប១២៥៤នាក់ ស្រី៥៩១នាក់ ថវិកាសរុប៤.៥០០.០០០៛ (រដ្ឋបាលស្រុក សប្បុរសជន និងមេឃុំ)។
-ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាអាជីវករនៅក្នុងមូលដ្ឋាន ស្ដីពីការបង្ការទប់ស្កាត់ ការនាំចូលផលិតផលកែច្នៃ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការស្តុកទុកផាវគ្រប់ប្រភេទក្នុងឃុំភ្ញីមាស ចំនួន៤លើក សរុប៦នាក់(ប៉ុស្តិ៍រដ្ឋបាល មេភូមិ ប្រជាការពារភូមិ និងលោកមេឃុំ)។
-ផ្សព្វផ្សាយ អាយហ្វ័រស៊ី(i4c) ទាំង៣ភូមិ ចំនួន៩លើក សរុប១៣៤១នាក់ ស្រី៦៧៤នាក់(អង្គការឃែរ)។
-គាំទ្រដល់ការប្រជុំ ក្នុង១ខែម្ដងរបស់អ្នកស័្មគ្រចិត្តអប់រំសុខភាពភូមិទាំង៣ភូមិ ចំនួន៦ដង សរុប៣នាក់ ស្រី១នាក់(មន្ទីរសុខាភិបាល និងអង្គការ)។
-ផ្ដល់មធ្យោបាយបញ្ជូនស្រ្តីសម្រាលកូនទាំង៣ភូមិ សរុប៣២នាក់ សរុប១២០នាក់ ស្រី៧០នាក់(មន្ទីសុខាភិបាល និងអង្គការ)។
-ជំរុញកុមារឲ្យទៅចូលរៀន ទាំង៣ភូមិ សរុប១៥០នាក់ ស្រី៨០នាក់(មន្ទីរ អ.យ.ក)។
-អប់រំថែទាំសុខភាពទាំង៣ភូមិ សរុប១២០នាក់ ស្រី៧០នាក់(មន្ទីរសុខាភិបាល និងអង្គការ)។
-ផ្សព្វផ្សាយអំពីអនាម័យដល់មូលដ្ឋានទាំង៣ភូមិ សរុប១៨១នាក់ ស្រី៧២នាក់(សប្បុរសជន និងអង្គការ)។
បើកវគ្គបណ្ដុះបណ្ដាលអប់រំឪពុកម្ដាយសិស្ស ឲ្យយល់ដឹងពីតម្លៃសិក្សាទាំង៣ភូមិ សរុប១៩០នាក់ ស្រី៨៣នាក់(មន្ទីរ អ.យ.ក.ខ)។
-ផ្ដល់បង្គន់អនាម័យទាំង៣ភូមិ សរុប៩៦បង្គន់ សរុប២៤៥នាក់ ស្រី១០៦នាក់(សប្បុរសជន និងអង្គការ)។
-ផ្សព្វផ្សាយស្ដីពីការពន្យាកំណើត ទាំង៣ភូមិ សរុប៩០នាក់ ស្រី៩០នាក់(មន្ទីរសុខាភិបាល)។
-ផ្ដល់វ៉ាក់សាំងការពារជំងឺសត្វគោ សត្វក្របីទាំង៣ភូមិ ចំនួន១០លើក សរុប២៨នាក់ ស្រី១៩នាក់(មន្ទីរកសិកម្ម)
-បណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំ និងការពារសត្វល្អិតទាំង៣ភូមិ ចំនួន២វគ្គ សរុប៧៩នាក់ ស្រី៣២នាក់(មន្ទីរកសិកម្ម)។

-ផ្ដល់អាហារូបត្ថម្ភដល់ស្រ្តីសម្រាលកូននៅមណ្ឌលសុខភាព និងផ្ដល់វ៉ាក់សាំងការពារជម្ងឺ៧មុខដល់កុមារ ទាំង៣ភូមិ (រៀងរាល់ខែ) សរុប២៤០នាក់ ស្រី១៤២នាក់(មន្ទីរសុខាភិបាល និងអង្គការ)។
-ផ្សព្វផ្សាយអំពីជម្ងឺគ្រុនចាញ់ទាំង៣ភូមិ ៣វគ្គ សរុប១៥០នាក់ ស្រី៧៩នាក់(មន្ទីសុខាភិបាល និងអង្គការ)។
-បន្តចែកចាយថាមពលអគ្គិសនីតាមភូមិ ចំនួន២៤គ្រួសារ(ក្រុមហ៊ុន)។
-ផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺកូវីដ១៩ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងជម្រុញឲ្យប្រជា
ពលរដ្ឋទៅទទួលបានការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពឲ្យបានគ្រប់គ្នាៗ និងទាន់ពេលវេលា ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុង សហគមន៍ (ក្រុមការងារកាកបាទក្រហមស្រុក រដ្ឋបាលឃុំ និងរដ្ឋបាលខេត្ត)។
-ឧបត្ថម្ភជូនគ្រួសារដែលបាលទទួលមរណៈភាព មានអង្ករ២៥គីឡូក្រាម កាហ្វេ១ថង់ធំ ទឹកបរិសុទ្ធ៣០យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួន ថវិកា១.៦០០.០០០៛ ចំនួន៦លើក (សប្បុរសជន រដ្ឋបាលឃុំ និងមេឃុំ)។
-ឧបត្ថម្ភអង្ករ ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកា២០០.០០០៛ ជូនដល់ក្រុមការងារយាមល្បាតដែលមានរយះពេល៦ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ(ថវិកាលោកមេឃុំ)។
-ឧបត្ថម្ភអង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកា៥០.០០០៛ ជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ និងតាមបណ្ដាខេត្តផ្សេងៗ និងអ្នកពាក់ព័ន្ធជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ធ្វើចត្តាឡីស័កនៅតាមផ្ទះរយះពេល១៤ថ្ងៃ ចំនួន១៩លើកថវិកាសរុបរួម៣.០៤០.០០០៛(បីលាន សែសិបពាន់រៀលគត់)សប្បុរសជន និងលោកមេឃុំ
-ផ្សព្វផ្សាយការចាក់វ៉ាក់សាំងកូវីដ១៩ និងប្រគល់ប័ណ្ណវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ដើម្បីត្រៀមចាក់សាំង ចំនួន៤លើក។
-បានឧត្ថម្ភថវិកា៣.០០០.០០០៛(បីលានរៀលគត់) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត (សប្បុរសជន និងលោកមេឃុំ)។
-ឧត្ថម្ភទឹកបរិសុទ្ធវីតាល់ ទឹកផ្លែឈើ ទឹកក្រូច ទឹកត្រចៀកកាំ និងគ្រឿងភេសជ្ជៈមួយចំនួន ជូនដល់ក្រុមការងារ និងក្រុមគ្រូពេទ្យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាររា កុមារី ក្នុងស្រុកគិរីសាគរ និងក្រុមការងារគ្រូពេពេទ្យ នៅអនុវិទ្យាល័យព្រែកស្មាច់ (រដ្ឋបាលឃុំ សប្បុរសជន និងលោកមេឃុំ)។
-បានឧបត្ថម្ភអាវ និងមួកគណបក្សចំនួន១២០ ជូនដល់គណបក្សឃុំភ្ញីមាស(សប្បុរសជន និងលោកមេឃុំ)
-ឧបត្ថម្ភម៉ាស់ និងជែល ជូនដល់ប៉ុស្តិ៍នគរបាលភ្ញីមាស សាលាបឋមសិក្សាតានី និងសាលាបឋមសិក្សាពាមកាយ សរុបម៉ាស់១៥០កញ្ចប់ ជែល៣កេះ (រដ្ឋបាលស្រុកគិរីសាគរ)។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-បានជំរុញ និងបំផុសដល់ពលរដ្ឋឲ្យចូលរួមថែរក្សា ការពារសម្បតិ្តធម្មជាតិ ចេះរស់នៅឲ្យមានអនាម័យជុំវិញលំនៅដ្ឋានរបស់ខ្លួនព្រមទាំងសង់បង្គន់អនាម័យ សាងសង់អាងទឹក ជីកស្រះទឹក ជីកអណ្ដូងទឹកស្អាតនៅតាមសហគមន៍របស់ខ្លួន។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-ការចុះសម្ភាសន៍ការស្ទាបស្ទង់ប៉ាន់ស្មានតម្រូវការបណ្ដុះបណ្ដាល និងការងារក្នុងឃុំបានចំនួន១លើក ចូលរួម៨នាក់ស្រី២នាក់
-ការចុះមកសិក្សាទីតាំងប្រភពទឹកផ្ទាល់ចំនួន២លើក ចូលរួម១៤នាក់ ស្រី៣នាក់។
-ការសាងសង់ និងខួងអណ្ដូងស្នប់ក្នុងឃុំមានចំនួន៣៥អណ្ដូង ចំនួន១៦៣គ្រួសារ(មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត)។
-សាងសង់ផ្លូវបេតុង ក្នុងភូមិភ្ញីមាស២ខ្សែ ភូមិតានី២ខ្សែ ថវិកាសរុប២០៨.១២៧.៩០៥៛ (មូលនិធិឃុំ)។
-ឧបត្ថម្ភធុងសំរាមដល់សាលារៀនក្នុងឃុំ សរុបចំនួន៧ ចូលរួម៣១០នាក់ ស្រី១៦២នាក់។
-រៀបចំ និងតបណ្ដាញអគ្គីសនីសំរាប់ប្រើប្រាស់នៅក្នុងមណ្ឌលសុខភាព។
-តម្លើងឧបករណ៍ឧទុនិយម ក្នុងភូមិតានី១កន្លែង (ធនធានទឹក)។
-ជួសជុលផ្លូវក្រាលគ្រួសក្រហម ៣ភូមិ និងធ្វើរបងសាលារៀនភូមិតានី ថវិកាសរុប១៣.៣០០.០០០៛(សប្បុរសជន ក្រុមហ៊ុនម៉ៅកា និងមេឃុំ )។
-ជួសជុលដំបូលសាលារៀនភ្ញីមាស១កន្លែង (សប្បុរសជន និងមេឃុំ)
-ការចុះស្រង់ទិន្នន័យផលស្រូវ ក្នុងឃុំ(មន្ទីរកសិកម្ម)។
-អន្តរាគមន៍ការចាក់វាក់សាំងការពារ និងផ្ដល់ថ្នាំព្យាលជម្ងឺសត្វពីការបំផ្លាញរបស់សត្វល្អិតចង្រៃលើដំណាំ ចំនួន៤៤លើក និងចុះពិនិត្យមើលតាមការជាក់ស្ដែង(មន្ទីរកសិកម្ម)។
-ឧបត្ថម្ភរង្វាន់សិស្សដែលរៀនពូកែបានលេខ១ ដល់លេខ៣ មានសាលារៀនតានី និងសាលារៀនភ្ញីមាស ចំនួន៣៦នាក់ ស្រី១៩នាក់(មូលនិធិឃុំ)។
-ពង្រឹងភា្នក់ងារសុខភាពភូមិ១វគ្គ ចំនួន៤លើក(មន្ទីរកសិកម្ម)។
-បណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមសត្វ ការផ្គត់ផ្គង់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់កសិករដែលមានតម្រូវការដាំដុះបន្លែក្នុងឃុំ ចំនួន៣លើក សរុប៣២០នាក់ ស្រី១៤៣នាក់ (មន្ទីរកសិកម្មខេត្ត)។
-វគ្គផ្សព្វផ្សាយអំពីអនាម័យជនបទក្នុងឃុំ ១វគ្គ សរុប៨២នាក់ ស្រី៤៣នាក់។
-ឧបត្ថម្ភម៉ូទ័របូមទឹក១គ្រឿង ជូនមណ្ឌលសុខភាព(មេភូមិកៀនក្រឡាញ់)។
-ចុះសិក្សា និងវាយតម្លៃទិន្នន័យមូលដ្ឋានអំពីធនធានបរិស្ថានធម្មជាតិចំនួន១គម្រោង (ក្រុមហ៊ុនអ.ស៊ី.ប៊ី.ស៊ី.ស៊ី)។
-ផ្សព្វផ្សាយអំពីសារសំខាន់ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ ចំនួន១វគ្គ។

-ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ នឹងការប្រែប្រួសអាកាសធាតុ(ASPIERE) ២វគ្គ ចូលរួមសរុប៩៨គ្រួសារ ស្រី១៧នាក់(មន្ទីរកសិកម្ម)។
-ចាក់ដីបំពេញទីធ្លាសាលារៀនភ្ញីមាស ចំនួន២៨ឡាន ថវិកាសរុប២.២៤០.០០០៛(សប្បុរសជន និងឃុំ)។
-ចាក់មេក្រូផ្សព្វផ្សាយដើម្បីជួយបង្ការ និងទប់ស្កាត់ជំងឺCOVID19នៅតាមទីសាធារណៈទាំង៣ភូមិ ចំនួន៣២លើក ចូលរួម៣២១៣នាក់ ស្រី១១២៥នាក់ (ដឹកនាំក្រុមការងារដោយលោកមេឃុំ)។
-ការចងក្រងបណ្ដុំអាជីវកម្ម និងរចនាសម័្ពន្ធគ្រប់គ្រងសម្រាប់បណ្ដុំអាជីវកម្មបន្លែ ចំនួន៣០លើក សរុប១២៤នាក់ ស្រី៧៧នាក់ (មន្ទីរកសិកម្ម)។
-ឧបត្ថម្ភគ្រួសារក្រីក្រ មេម៉ាយ ជនពិការ ឲ្យគាត់ដាំដំណាំបន្លែដើម្បីទ្រទ្រង់ជីវភាពគ្រួសារទាំង៣ភូមិ ចំនួន៣លើក ១១គ្រួសារ (សមាគមន៍នារីខេត្ត/ស្រុក/ឃុំ/មន្ទីរកសិកម្មខេត្ត/អង្គការASPIERE)។
-ផ្សព្វផ្សាយ និងចុះឈ្មោះសិស្សដើម្បីបង្រៀនតាមប្រព័ន្ធអនឡាញ ក្នុងភូមិភ្ញីមាស និងភូមិតានីចំនួន២វគ្គ ចូលរួមសរុប២៧៤នាក់ ស្រី៨៧នាក់។
-ឧបត្ថម្ភបង់អង្គុយលេងជូនសាលារៀនពាមកាយ(ភូមិភ្ញីមាស) ចំនួន១ឈុត (សប្បុរសជន)។
-ដាក់លូបង្ហូទឹកកាត់ផ្លូវទាំងបីភូមិ ចំនួន៩កន្លែង(សប្បុរសជន និងមេឃុំ)។
-ខួងអណ្ដូងស្នប់ទាំងបីភូមិ ចំនួន៨កន្លែង( សរុប១៤០គ្រួសារ (មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត)។
-ជីកអណ្ដូងដាក់លូទាំងបីភូមិ ចំនួន៨កន្លែង(សរុប៣៩គ្រួសារ(សប្បុរសជន និងមេឃុំ)។
-សាងសង់កំពង់ផែចតទូកក្នុងភូមិតានី១កន្លែង ចំនួន២៥គ្រួសារ(សប្បុរសជន និងមេឃុំ)។
-ផ្ដល់ពូជសត្វចិញ្ចឹមគ្រប់ប្រភេទទាំងបីភូមិចំនួន១លើក សរុប៩៩គ្រួសារ(មន្ទីរកសិកម្មខេត្ត)។
-ជួសជុលអណ្ដូងស្នប់ទាំង៣ភូមិ ចំនួន៣៥អណ្ដូងសរុប១២៩គ្រួសារ(ការិ.អភិវឌ្ឍន៍ជនបទ)។
-បណ្ដុះបណ្ដាលពេទ្យសត្វតាមភូមិទាំង៣ ចំនួន១វគ្គ សរុប៦នាក់ ស្រី១នាក់(សប្បុរសជន និងអង្គការ)។
-ធ្វើប្រព័ន្ធទឹកហូរតាមផ្លូវចូលភូមិ ទាំង៣ភូមិចំនួន៧កន្លែង សរុប២៤៣គ្រួសារ (សប្បុរសជន និងមេឃុំ)។
-បណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមសត្វទាំង៣ភូមិ ១វគ្គសរុប៩៩គ្រួសារ (មន្ទីរកសិកម្មខេត្ត)។
-ការចងក្រងបណ្ដុំអាជីវកម្ម នឹងរៀបចំរនាស័ម្ពន្ធគ្រប់គ្រងសម្រាប់បណ្ដុំអាជីវកម្មត្រីអណ្ដែង និងផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE) ខ័ណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ៉ខេត្តកោះកុង ចំនួន៣៥គ្រួសារ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
-ខ្វះជំនួយការហិរញ្ញវត្ថុ រដ្ឋបាលឃុំ។
២.២.យោបល់ និងសំណូមពរ
-ណែនាំបន្ថែមពីនីតិវិធីក្នុងការជ្រើសរើសជំនួយការហិរញ្ញវត្ថុ៕
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ May 13, 2022

អត្ថបទទាក់ទង