សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំកោះកាពិ អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំកោះកាពិ គឺជាឃុំមួយក្នុងចំណោមឃុំសរុបចំនួន ០៤ នៃស្រុកកោះកុង ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹង ឈូងសមុទ្រ ខាងកើតទល់នឹង ឃុំតាតៃក្រោម ខាងជើងទល់នឹង ឃុំពាមក្រសោប និងខាងត្បូងទល់នឹងឃុំ ជ្រោយប្រស់ និងឈូងសមុទ្រ។
ឃុំកោះកាពិ មាន ៖ ផ្ទៃដីសរុបចំនួន ៥៣គីឡូម៉ែត្រការ៉េ ភូមិចំនួន ៣ភូមិ គ្រួសារចំនួន ៧៦៧គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៣,៣២៩នាក់ ស្រ្តីសរុបចំនួន ១,៧២០នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៧៦៧គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៦៤៤គ្រួសារ ប្រជាពលរដ្ឋសរុប ៣,៣២៩នាក់ ប្រជាពលរដ្ឋជាស្រ្តី ១,៧២០នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ២,១៨៨នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៤២៩នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ស្រ្តី ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ មេភូមិ ៣នាក់ អនុប្រធានភូមិ ៣នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៣នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦៧ និងលិខិតដែលបានទទួល ចំនួន ៥៦)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១២២ និងលិខិតដែលបានទទួល ចំនួន ៩៩)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣២ និងលិខិតដែលបានទទួល ចំនួន ១០២)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៥៦ និងលិខិតដែលបានទទួល ចំនួន ៩៨)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៥០ និងលិខិតដែលបានទទួល ចំនួន ៨៧)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦២៧ និងលិខិតដែលបានទទួល ចំនួន ៤៤២)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៨លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧០លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ(ថវិកាគិតជាលានរៀល)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១៥គម្រោង តម្លៃ ៩០០លានរៀល ផ្នែកសង្គមកិច្ច ១៣គម្រោង តម្លៃ ៦៥០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១២គម្រោង តម្លៃ ២៥០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៧គម្រោង តម្លៃ ២៥លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១៤គម្រោង តម្លៃ ៧៥០លានរៀល ផ្នែកសង្គមកិច្ច ១៥គម្រោង តម្លៃ ៦៥០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១២គម្រោង តម្លៃ ៧០០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៧គម្រោង តម្លៃ ២៥លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១៦គម្រោង តម្លៃ ៨៥០លានរៀល ផ្នែកសង្គមកិច្ច ១៥គម្រោង តម្លៃ ៧៦០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១០គម្រោង តម្លៃ ២៤០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៧គម្រោង តម្លៃ ២៥លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១៥គម្រោង តម្លៃ ៩០០លានរៀល ផ្នែកសង្គមកិច្ច ១៦គម្រោង តម្លៃ ៧៦០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៩គម្រោង តម្លៃ ២៣៥លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៦គម្រោង តម្លៃ ១៨លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១៥គម្រោង តម្លៃ ៩៥០លានរៀល ផ្នែកសង្គមកិច្ច ១៥គម្រោង តម្លៃ ៧៦០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៩គម្រោង តម្លៃ ២៣៥លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៦គម្រោង តម្លៃ ១៨លានរៀល)
*សរុប (ផ្នែកសេដ្ឋកិច្ច ៧៥គម្រោង តម្លៃ ៤,៣៥០លានរៀល ផ្នែកសង្គមកិច្ច ៧៤គម្រោង តម្លៃ ៣,៥៦០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៥០គម្រោង តម្លៃ ១,២០០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៣៣គម្រោង តម្លៃ ១២៦លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ១២៥លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ១២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៦២លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៧គម្រោង តម្លៃ ៦៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៤០គម្រោង តម្លៃ ៣៣៤លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥៩គម្រោង តម្លៃ ៧០៥លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ៣៦០លានរៀល ចំណូលជាក់ស្តែង ៣៦០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣៦០លានរៀល ចំណូលជាក់ស្តែង ៣០០លានរៀល ស្មើ ៨០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៤២០លានរៀល ចំណូលជាក់ស្តែង ៤២០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤២០លានរៀល ចំណូលជាក់ស្តែង ៣៨០លានរៀល ស្មើ ៩០ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៤៥០លានរៀល ចំណូលជាក់ស្តែង ៤៥០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៥០លានរៀល ចំណូលជាក់ស្តែង ៣៨០លានរៀល ស្មើ ៩០ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៦០លានរៀល ចំណូលជាក់ស្តែង ៤៦០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៦០លានរៀល ចំណូលជាក់ស្តែង ៤០០លានរៀល ស្មើ ៩០ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៧០លានរៀល ចំណូលជាក់ស្តែង ៤៧០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៧០លានរៀល ចំណូលជាក់ស្តែង ៣៧០លានរៀល ស្មើ ៧០ភាគរយ)។
*សរុប (ចំណូលអនុម័ត ២,១៦០លានរៀល ចំណូលជាក់ស្តែង ២,១៦០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២,១៦០លានរៀល ចំណូលជាក់ស្តែង ១,៧៨០លានរៀល ស្មើ ៧០ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១២ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១ ទ្រព្យសម្បត្តិសរុប ៤ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់ ស្ត្រី ១នាក់។
*សរុប វគ្គសិក្សា ២០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២០នាក់ ស្ត្រី ៥នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៤)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦៥)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៨)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ២០ សំបុត្របញ្ជាក់កំណើត ២៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៥ សំបុត្រអាពាហ៍ពិពាហ៍ ២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ២ សេចក្ដីចម្លងសំបុត្រមរណភាព ២)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២៦ សំបុត្របញ្ជាក់កំណើត ៣៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៤ សំបុត្រអាពាហ៍ពិពាហ៍ ៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៥)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣០ សំបុត្របញ្ជាក់កំណើត ៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤៥ សំបុត្រអាពាហ៍ពិពាហ៍ ៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៧ សំបុត្រមរណភាព ៨ សេចក្ដីចម្លងសំបុត្រមរណភាព ៨)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ២៩ សំបុត្របញ្ជាក់កំណើត ៣២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣២ សំបុត្រអាពាហ៍ពិពាហ៍ ១០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ៧ សេចក្ដីចម្លងសំបុត្រមរណភាព ៧)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣៤ សំបុត្របញ្ជាក់កំណើត ៤១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤១ សំបុត្រអាពាហ៍ពិពាហ៍ ៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៨ សំបុត្រមរណភាព ៩ សេចក្ដីចម្លងសំបុត្រមរណភាព ៩)។
*សរុប (សំបុត្រកំណើត ១៣៩ សំបុត្របញ្ជាក់កំណើត ១៧៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៣៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៧៧ សំបុត្រអាពាហ៍ពិពាហ៍ ៣៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៣ សំបុត្រមរណភាព ៣១ សេចក្ដីចម្លងសំបុត្រមរណភាព ៣១)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១,២៩៨ នាក់ ប្រជាពលរដ្ឋសរុបដែលមាន ឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,២៩៨ នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១,៣៩៦ នាក់ ប្រជាពលរដ្ឋសរុបដែលមាន ឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៣៩៦នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១,៤១៧ នាក់ ប្រជាពលរដ្ឋសរុបដែលមាន ឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៤១៧នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១,៤៦៧ នាក់ ប្រជាពលរដ្ឋសរុបដែលមាន ឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៤៦៧នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២០ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១២០,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥០ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣០០,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧៦ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥៦០,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦៥ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥០០,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៥ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤២០,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៥៦ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,៩០០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានសហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគបាលរដ្ឋបាលឃុំបើកវេទិកាសាធារណៈភូមិឃុំមានសុវត្ថិភាព បានសរុបចំនួន ៣៦លើកនៅទូទាំងឃុំ
-បានដោះស្រាយសម្របសម្រួលទំនាស់ក្នុងគ្រួសារបានចំនួន ០៥ លើក
-បានដោះស្រាយសម្របសម្រួលករណីវិវាទដីធ្លីបានចំនួន ០៦ លើក
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-បានចូលរួមក្នុងការផ្តល់ឧបត្ថម្ភស្បៀងអាហារជូនគ្រួសារក្រីក្របានចំនួន ៣៥លើក
-បានចូលរួមផ្តល់ជូនអាហារូបករណ៍ដល់សិស្សក្រីក្របានចំនួន ៥ លើក
-បានចូលរួមទទួល នូវអំពូលប្រើពន្លឺព្រះអាទិត្យចំនួន ២លើក ស្មើនិង ២២ អំពូល
-បានចូលរួមផ្តល់រទៈជនពិការជូនជនពិការចំនួន០១នាក់ ដែលឧបត្ថម្ភដោយអង្គការ CBN
-បានចូលរួមផ្តល់វិទ្យុទាក់ទងចំនួន ១៥ គ្រឿង និងឯកសណ្ឋានប្រជាការពារជូនប្រជាការពារ ចំនួន ១៨ នាក់ ចំនួន ១លើក ដែលជាអំណោយរបស់សប្បុរសជន
-បានធ្វើការផ្ទៀងផ្ទាត់ប័ណ្ណសមធម៌សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងកំឡុង ពេលយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីត១៩ បានចំនួន ៨៦ គ្រួសារ
-បានធ្វើការផ្ទៀងផ្ទាត់ និងផ្តល់កាតវីងសម្រាប់ឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ បានចំនួន ២៥ នាក់
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-បានសហការណ៍ជាមួយមន្ទីរបរិស្ថានខេត្តបើកកិច្ចប្រជុំដើម្បីធ្វើការកំណត់តំបន់ការពាររបស់ សហគមន៍នៅទូទាំងឃុំ
-បានធ្វើការប្រជុំជាមួយមន្ទីរបរិស្ថានខេត្តដើម្បីសម្របសម្រួលរៀបចំបង្កើតសហគមន៍ការពារធន ធានធម្មជាតិចំនួន២សហគមន៍ ។
-បានចូលរួមប្រជុំជាមួយមន្ទីរបរិស្ថាខេត្តដើម្បីប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍ ការពារធនធានធម្មជាតិចំនួន ២ នៅក្នុងឃុំកោះកាពិ ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-បានចូលរួមសហការណ៍ជាមួយអង្គការ CBN ចែកអំណោយដល់គ្រួសារក្រីក្រនៅក្នុងភូមិចំនួន ៤ លើក សរុបគ្រួសារទទួលផលចំនួន ១៥០ គ្រួសារ ។
-បានចូលរួមសហការណ៍ជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព(AHEAD) រៀបចំផ្សព្វផ្សាយ ខ្លឹមសារកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ចំនួន ៤ លើក ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-នៅក្នុងឃុំពុំមានប្រភពទឹកស្អាតប្រើប្រាស់ ស្នើសូមមន្ទីរវិស័យជំនាញសិក្សា និងបង្កើតអោយ មានប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់គ្រប់រដូវ។
២-ពុំមានផ្លូវគមនាគមន៍(ផ្លូវគោក) សម្រាប់ធ្វើដំណើទៅកាន់ទីរួមស្រុក ក៍ដូចជាទីរួមខេត្ត សាងសង់ផ្លូវ និងស្ពាន តភ្ជាប់ពីឃុំមួយទៅកាន់ឃុំមួយ និងពីឃុំទៅកាន់ទីរួមស្រុក ក៍ដូចជាទីប្រជុំជនដែលនៅជាប់ផ្លូវជាតិ។
៣-ពុំមានអគ្គីសនីប្រើប្រាស់ តបណ្តាញអគ្គីសនីចូលដល់ក្នុងមូលដ្ឋានឃុំនៅគ្រប់ភូមិ។
២.២. យោបល់ និងសំណូមពរ
ជាទូទៅនៅរៀងរាល់ឆ្នាំពេលសិក្ខាសាលាសមាហរណកម្មផែនការឃុំថ្នាក់ស្រុកពុំសូវមានមន្ទីរវិស័យជួយគាំទ្រគម្រោងសកម្មភាពដេលឃុំបានលើកនៅក្នុង កម្មវិធីវិនិយោគបីប្រចាំឆ្នាំទេ ដូច្នេះសំណូមពរដល់ មន្ទីរវិស័យ ឬអង្គការសង្គមស៊ីវិល សប្បុរសជនទាំងក្នុង និងក្រៅឃុំមេត្តាជួយគាំ ទ្ររាល់គម្រោងសកម្មភាព ដែលឃុំបានលើកនៅក្នុងកម្មវិធីវិនិយោគរបស់ឃុំជារៀងរាល់ឆ្នាំផង៕
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ May 13, 2022