រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អង្គការ​សកម្មភាព​ដេីម្បីអភិវន្ឍន៍សុខភាព​ (AHEAD) បានសហការ ជាមួយមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំ បានចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)

ខេត្តកោះកុង: ផ្អែកតាមដំណាក់កាលទី២ នៃវដ្តអនុវត្តផែនការគណនេយ្យភាពសង្គម និងក្រោមកិច្ចសហការរវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំ នៅថ្ងៃ​ទី​១២ ខែឧសភា​ ឆ្នាំ​២០២២​ អង្គការ​អភិវន្ឍន៍សុខភាព​គ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុងបានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងដំណើរការនេះ រួមមាន: ៤៥ នាក់

  • ប្រជាពលរដ្ឋក្នុងភូមិ​ ព្រែកជីក មានអ្នកចូលរួមចំនួន២៣ នាក់​ ស្រី​ ១៩នាក់
    -ប្រជាពលរដ្ឋក្នុងភូមិ ខ្សាច់ក្រហម មានអ្នកចូលរួមចំនួន២២ នាក់​ ស្រី១៧ នាក់។

អត្ថបទទាក់ទង