រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អង្គការ​សកម្មភាព​ដេីម្បីអភិវន្ឍន៍សុខភាព​ (AHEAD) បានចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)

ខេត្តកោះកុង: ផ្អែកតាមដំណាក់កាលទី២ នៃវដ្តអនុវត្តផែនការគណនេយ្យភាពសង្គម និងក្រោមកិច្ចសហការរវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកកោះកុង និងរដ្ឋបាលឃុំត្រពាំងរូង នៅថ្ងៃ​ទី​១០-១១ ខែឧសភា​ ឆ្នាំ​២០២២​ អង្គការ​សកម្មភាព​ដេីម្បីអភិវន្ឍន៍សុខភាព​ (AHEAD )
ដែលជាអង្គការដៃគូអនុវត្តការងារ គណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុង បានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយ
តម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)។
អ្នកផ្តល់សេវាដែលបានចូលរួមក្នុងដំណើរការនេះ រួមមាន: ១១៧នាក់
-ភូមិត្រពាំងរូង​ មានអ្នកចូលរួមចំនួន៣៤នាក់​ ស្រី​ ២៧នាក់
-ភូមិ​ដីទំនាប​ មានអ្នកចូលរួមចំនួន២៨នាក់​ ស្រី១៩នាក់
-ភូមិ​ព្រែក​អង្គុញ​​ មានអ្នកចូលរួម១៩នាក់​ ស្រី​១៧នាក់
-ភូមិ​កោះកុងក្នុង​ មានអ្នកចូលរួមចំនួន៣៥នាក់
ស្រី២៨នាក់។

អត្ថបទទាក់ទង