លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ១រូប ចូលរួម វគ្គបណ្តុះបណ្តាល ស្តីពី "ជំនាញស្វែងរកការគាំទ្រមតិ" ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពមន្ត្រីក្រសួង មន្ទីរកិច្ចការនារី រាជធានី ខេត្ត ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ និងសមាជិកក្រុមប្រឹក្សា ឬអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ នូវចំណេះដឹង ស្តីពីវិធីសាស្ត្រ និងគន្លឹះសំខាន់ៗពាក់ព័ន្ធនឹងការស្វែងរកការគាំទ្រមតិ ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ដែលមានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី៤៣នាក់ នៅទីរួមខេត្តតាកែវ។
ថ្ងៃចន្ទ ០៩កើត ដល់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២