រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា បាននាំយកអំណោយជូនដល់សព ជាកម្មករទូកនេសាទមានជីវភាពក្រីក្រ

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា តំណាងលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោក លី ឌី សមាជិកអនុសាខា និងលោកស្រីសមាជិកភូមិ២ បាននាំយកអំណោយជូនដល់សព ជាកម្មករទូកនេសាទមានជីវភាពក្រីក្រអត់មានសាច់ញ្ញាតិ ឈ្មោះ ចិន អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិ២ ឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ ២៥គ.ក គ្រឿងឧបភោគបរិភោគ ០២កញ្ចប់ ទឹកសុទ្ធ ០៣យួរ និងថវិកា១០០,០០០រៀល
១. ព្រះតេជគុណ ធី អាំភុន គ្រូសូត្រស្តាំគង់នៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខាឧបត្ថម្ភក្តាមម្ឈូល ០១សម្រាប់ គ្រឿងប៉ាឡុង ០១ឈុត ស្លាដក់០៤ ថវិកា ២០០,០០០រៀល។
២,លោកស្រី គង់ វាសនា និងកូនចៅឧបត្ថម្ភថវិកា ចំនួន ១៨០,០០០រៀល។
៣,លោក លី ឌី ថវិកា ចំនួន៥០,០០០រៀល
ថវិកាសរុបចំនួន ៥៣០,០០០រៀល
ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២

អត្ថបទទាក់ទង