/ / / /

វេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ”ខ្ញុំ ❤ ️កោះកុង” “បរិស្ថានស្អាតដើម្បីទេសចរណ៍ ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ សូមឆ្លើយថាទេចំពោះគ្រឿងញៀន ” រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

វេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ”ខ្ញុំ ❤ ️កោះកុង” “បរិស្ថានស្អាតដើម្បីទេសចរណ៍ ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ សូមឆ្លើយថាទេចំពោះគ្រឿងញៀន ” រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថិតនៅភូមិបឹងព្រាវ ឃំុបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរទេសចរណ៌ មន្ទីរបរិស្ថាន មន្ទីរកិច្ចការនារី អធិការនគរបាលស្រុក អាវុធហត្ថស្រុក អាជ្ញាធរភូមិ ឃំុ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះមានការសួរសំណួរចម្លើយដើម្បីទទួលបានមួកសុវត្ថិភាព និងបានចែកជូននូវខិតប័ណ្ណ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/08/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ មហាឧបាសិកា សុខ កែវ ជាភរិយា ព្រមទាំងក្រុមគ្រួសារ នៃសព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ច័ន្ទ សារុន ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

  • ហេង គីមឆន/
    31/08/2026

    ក្នុងនាមមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសប្រកបដោយជ័យមង្គលនៃទិវាខួបកំណើតគម្រប់៤៦ ឈានចូល៤៧ឆ្នាំ

  • ហេង គីមឆន/
    31/08/2026

    លោក​ស្រី​ វ៉ា​ រ៉ាវី​ ប្រធានមន្ទីរស្តីទី​ ននៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយប្រធានការិយាល័យបីរូប បានចូលរួមកិច្ចប្រជុំ ស្តីពីការប្រមូលទិន្នន័យសម្រាប់រៀបចំសូចនាករក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ​ប្រព័ន្ធ​អនឡាញ​វីដេអូ​សន្និសីទ​

  • ហេង គីមឆន/
    31/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង ផែនការងារសេនាធិការ អមដំណើរដោយលោកវរសេនីយ៍ទោ សាយ រីហ្វីន នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមជាវាគ្មិនធ្វើបឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ពិសេសការដឹកនាំ និងគ្រប់គ្រងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” វិធានការបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀន ការសង្រ្គោះបឋម ការបង្ការសង្រ្គោះ ពន្លត់អគ្គីភ័យ និងចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាល នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្នែករដ្ឋបាល និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានទទួលស្វាគមន៍ ជួបប្រជុំជាមួយក្រុមគណៈប្រតិភូសាលាមធម្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលបានដឹកនាំនិស្សិតកម្មសិក្សាជំនាញបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ ចំនួន១៧រូប មកធ្វើកម្មសិក្សាគ្លីនិកអនុវត្តន៍ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរបរិស្ថាន/
    31/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់ការិយាល័យជំនាញ ប្រចាំខែ សីហា និងទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២៦