រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៤ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៤
គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ធផលការងារ ៖
ឃុំត្រពាំងរូង គឺជាឃុំ មួយក្នុងចំណោមឃុំទាំង៤ នៃស្រុកកោះកុង ខេត្តកោះកុង ចែកចេញជា ៤ភូមិ ដែលមានព្រំប្រទល់ ខាងជើងទល់នឹងឃុំដូនពៅស្រុកថ្មបាំង ខាងត្បូងទល់នឹងឃុំជ្រោយប្រស់ ខាងកើតទល់នឹងឃុំ អណ្តូងទឹក ស្រុកបូទុមសាគរ ខាងលិចទល់នឹងឃុំតាតៃក្រោម ។
១.១-ឃុំត្រពាំងរូង មានផ្ទៃដីសរុប ៩០.៦០៣,៤៧ គីឡូម៉ែត្រការ៉េ ភូមិចំនួន ៤ភូមិ គ្រួសារចំនួនសរុប ៧០៥ គ្រួសារ ប្រជាពលរដ្ឋចំនួន ២៦៨៩ នាក់ ស្ត្រីចំនួន ១២៨៦ នាក់ ក្នុងនោះគ្រួសារអចិន្រ្តៃយ៍ ចំនួន ៦៩៩គ្រួសារ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ចំនួន ១៨១៧នាក់ប្រជាពលរដ្ឋចំណាកស្រុក ចំនួន ១៩០នាក់។
១.២-ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ០៥នាក់ (ស្រី ០១នាក់) មេឃុំចំនួន ០១នាក់ ជំទប់ទី១ ចំនួន ០១នាក់ ជំទប់ទី២ ចំនួន ០១នាក់ ស្មៀនឃុំ ០០នាក់ បុគ្គលិកកិច្ចសន្យាចំនួន ០១នាក់ មេភូមិ ចំនួន០៤នាក់អនុប្រធានភូមិចំនួន០៤នាក់សមាជិកភូមិចំនួន០៤នាក់ស្រី៣នាក់ និងជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ចំនួន ០៣នាក់(ស្រី ០២នាក់)។
១.៣-ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល ៖
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ០១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៥១ និងលិខិតដែលបានទទួល ចំនួន ៧៩)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៤៧ និងលិខិតដែលបានទទួល ចំនួន ៨៩)។
-ឆ្នាំ២០១៩(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៨៧ និងលិខិតដែលបានទទួល ចំនួន ១៧៤)។
-ឆ្នាំ២០២០(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤០៦ និងលិខិតដែលបានទទួល ចំនួន ៦១)។
-ឆ្នាំ២០២១(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៦៤ និងលិខិតដែលបានទទួល ចំនួន ៩០)។
*សម្រាប់រយៈ ៥ឆ្នាំ (ដីកាដែលបានដាក់ចេញ ចំនួន ០១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣២៥៥ និងលិខិតដែលបានទទួល ចំនួន ៤៩៣)។

១.៤-កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)៖
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សម្រាប់រយៈ ៥ឆ្នាំ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៧លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។

១.៥-គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ (គិតជាលានរៀល)៖
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៥,៦៨០,០០០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៦,៩៦៤,២៨១លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៤,៥៣៤,០០០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១២,៣០០,០០០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥២,៨៦៥,១៩៥លានរៀល)។
*សម្រាប់រយៈ ៥ឆ្នាំ (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៤៩៤,០០៧,៩០៧លានរៀល)។

១.៦-គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)៖
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៥,៦៨០,០០០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៦,៩៦៤,២៨១លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៤,៥៣៤,០០០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១២,៣០០,០០០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥២,៨៦៥,១៩៥លានរៀល)។
*សម្រាប់រយៈ ៥ឆ្នាំ (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៤៩៤,០០៧,៩០៧លានរៀល)។
១.៧-ការអនុវត្តថវិកា៖
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៦៣,០៤៨,៣៨៦លានរៀល ចំណូលជាក់ស្តែង ១៦៣,០៤៨,៣៨៦លានរៀល ស្មើ១០០ភាគរយ) និង (ចំណាយអនុម័ត ១៦៣,០៤៨,៣៨៦លានរៀល ចំណាយជាក់ស្តែង ១២៨,៣៣៥,០០០ លានរៀល ស្មើ ៨៧.៧០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២0៤,៦៧៤,៩០៦លានរៀល ចំណូលជាក់ស្តែង២0៤,៦៧៤,៩០៦ លានរៀល ស្មើ ១០០ភាគរយ) និង (ចំណាយអនុម័ត២0៤,៦៧៤,៩០៦លានរៀល ចំណាយជាក់ស្តែង ១៧៥,៣៧៩,២៨១ លានរៀល ស្មើ ៨៥.៦៨ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣០៨,៣៣៦,៩០៦លានរៀល ចំណូលជាក់ស្តែង ៣០៨,៣៣៦,៩០៦លានរៀល ស្មើ១០០ភាគរយ) និង (ចំណាយអនុម័ត ៣០៨,៣៣៦,៩០៦លានរៀល ចំណាយស្តែង ២០៥,៤២៤,០០០លានរៀល ស្មើ ៦៦.៦២ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤២៤,៩១៤,០០០លានរៀល ចំណូលជាក់ស្តែង ៤២៤,៩១៤,០០០លានរៀល ស្មើ ១០០ភាគរយ) និង (ចំណាយអនុម័ត៤២៤,៩១៤,០០០លានរៀល ចំណាយជាក់ស្តែង ២៣៨,២៥៩,១៩៤ លានរៀល ស្មើ ៥៦.០៨ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៩៦,២៩១,៤០០លានរៀល ចំណូលជាក់ស្តែង ៤៩៦,២៩១,៤០០លានរៀល ស្មើ ១០០ភាគរយ) និង (ចំណាយអនុម័ត ៤៩៦,២៩១,៤០០លានរៀល ចំណាយជាក់ស្តែង២៧៩,១០៥,១៩៥ លានរៀល ស្មើ ៥៦.២៣ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៥៩៧,២៦៥,៥៩៨លានរៀល ចំណូលជាក់ស្តែង១,៥៩៧,២៦៥,៥៩៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១,៥៩៧,២៦៥,៥៩៨លានរៀល ចំណាយជាក់ស្តែង ១,០២៦,៥០២,៦៧០លានរៀល ស្មើ ៦៤.២៦ភាគរយ)។

១.៨-ការអនុវត្តថវិកា៖ ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)

១.៩-ការអភិវឌ្ឍសមត្ថភាព ៖
-ឆ្នាំ២០១៧ (វគ្គសិក្សា ២១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៦នាក់ ស្រី១៥នាក់)។
-ឆ្នាំ២០១៨ (វគ្គសិក្សា ៣២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦៣នាក់ ស្រី១២នាក់)។
-ឆ្នាំ២០១៩ (វគ្គសិក្សា ២៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣១នាក់ ស្រី០៩នាក់)។
-ឆ្នាំ២០២០ (វគ្គសិក្សា ១៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្រី ០៧នាក់)។
-ឆ្នាំ២០២១ (វគ្គសិក្សា ១០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្រី១០នាក់)។
*សរុប (វគ្គសិក្សា ១០៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៧០នាក់ ស្រី ៥៣នាក់)។

១.១០-សកម្មភាពសេវាសង្គម ៖
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន១១គ្រួសារ)
-ចុះសូរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកសម្ភារ (ម៉ាស សាប៊ូ ក្រម៉ា អាកុល) បានចំនួន ៣៨៥គ្រួសា )
-បានចាក់វ៉ាក់សាំងកូវិដ-១៩ ជូនប្រជាពលរដ្ឋទូទៅក្នុងឃុំចាប់ពីអាយុ៥ឆ្នាំឡើង ២,០៥៣ នាក់ស្រី១២៥១នាក់
-ផ្តល់ប័ណ្ណវីងឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំរបស់រាជរដ្ឋាភិបាលចំនួន ៥១ គ្រួសារ ។
-បានចុះសម្ភាសន៍ជនមានពិការភាព បានចំនួន ៤៤នាក់ ស្រី ១៣នាក់។
-ផ្តល់ប័ណ្ណសមធម៍ជូនដល់គ្រួសារក្រីក្រក្នុងឃុំបានចំនួន ១៥៩ គ្រួសារ(ក្រ១ ៤៩ , ក្រ២ =១១០)
-ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ ចាស់ជរា គ្រួសារមានជំម្ងឺ និងចែក អង្ក មី ទឹកត្រី ប្រេងសណ្តែក ត្រីខ ប៊ិចេង ស្ករស បានចំនួន ៤៩គ្រួសារ។
-ចាក់ថ្នាំបង្កា១១មុខដល់កុមារ ១៥៥៣នាក់ (ឆ្នាំ២០១៨-២០២១)
-ផ្តល់អារូបករណ៍ ដល់សិស្សក្រីក្រក្នុងឃុំ ២២៤នាក់ (ឆ្នាំ២០១៩-២០២១)
-ផ្តល់អារូបករណ៍ ដល់សិស្សពូកែក្នុងឃុំ ៨៨ នាក់ (ឆ្នាំ២០១៩-២០២១)
-ចែកម៉ុងជ្រលក់ថ្នាំជូនប្រជាពលរដ្ឋទូទាំងក្នុងឃុំ ២៥៥១ នាក់ (ឆ្នាំ២០១៩)

១.១១-ការសម្រុះសម្រួលទំនាស់ ៖
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច បានចំនួន ២២ករណី(ឆ្នាំ២០១៧ដល់ឆ្នាំ២០២១)
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ បានចំនួន ០១ករណី (ឆ្នាំ២០២១)

១.១២-ការងារអត្រានុកូលដ្ឋាន ៖
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ៤៦ សំបុត្រអាពាហ៍ពិពាហ៍ ៤ និងសំបុត្រមរណភាព ២)
-ឆ្នាំ២០១៨(សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ៧១ សំបុត្រអាពាហ៍ពិពាហ៍ ១៤ និងសំបុត្រមរណភាព ១២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣៣ សំបុត្របញ្ជាក់កំណើត ៨៩ សំបុត្រអាពាហ៍ពិពាហ៍ ១២ និងសំបុត្រមរណភាព ១៥)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៤៨ សំបុត្របញ្ជាក់កំណើត ៩៣ សំបុត្រអាពាហ៍ពិពាហ៍ ៥៨ និងសំបុត្រមរណភាព ០៩)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣៩ សំបុត្របញ្ជាក់កំណើត ៦៩ សំបុត្រអាពាហ៍ពិពាហ៍ ៣១ និងសំបុត្រមរណភាព ០៩)។
*សរុប (សំបុត្រកំណើត ១៥៨ សំបុត្របញ្ជាក់កំណើត ៣៦៨ សំបុត្រអាពាហ៍ពិពាហ៍ ១១៩ និងសំបុត្រមរណភាព ៤៧)។

១.១៣-ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត៖
-ឆ្នាំ២០១៧(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៣៥១នាក់)។
-ឆ្នាំ២០១៨(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៣៨១នាក់)។
-ឆ្នាំ២០១៩(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៤១១នាក់)។
-ឆ្នាំ២០២០(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១៨នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៥២៩ នាក់)។
-ឆ្នាំ២០២១(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១២១នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះនិងផ្ទេចេញពី បញ្ជីឈ្មោះអ្នកបោះឆ្នោតពីឆ្នាំ២០១៧-២០២១ មានចំនួន៣៣នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី)១៦១៧ ស្រី ៧៧៦ នាក់)។

១.១៤-ការផ្តល់សេវារដ្ឋបាល ៖
-ឆ្នាំ២០១៧(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៥១)
-ឆ្នាំ២០១៨(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩៤៧)
-ឆ្នាំ២០១៩(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩៨៧)
-ឆ្នាំ២០២០(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤០៦)
-ឆ្នាំ២០២១(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥៦៤)
*សរុប សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣,២៥៥។

១.១៥-ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៖រដ្ឋបាលឃុំត្រពាំងរូង បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ទទួលបានលទ្ធផលដូចខាងក្រោម៖
១-ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទូទាំងក្នុងឃុំ បាន ៧២ លើក
២-ផ្សព្វផ្សាយសៀវភៅផ្ទាំងធំ ៣៦ លើក
៣-ចុះល្បាតតាមមូលដ្ឋាន ១២៦០ ដង
៤-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ
៥-ការពារសន្តិសុខ សណ្តាប់ឆ្លាប់ និងរបៀបរយ ពេលមានកម្មវិធីបុណ្យ និងកម្មវិធីផ្សេងៗ ចំនួន ៩០ លើក
១.១៦-ការងារសេដ្ឋកិច្ច សង្គមកិច្ច ៖
១-សាងសង់ផ្លូវក្រាលគ្រួសក្រហម ០៧ ខ្សែ មានប្រវែង ១៣,៩៦០ ម៉ែត្រ
២-សាងសង់ផ្លូវបេតុងអាមេ ០៤ខ្សែ មានប្រវែង ១,២០០ម៉ែត្រ
៣-សាងសង់លូមូល ៣កន្លែង
៤-សាងសង់ទំនប់បង្ហៀរទឹក ១កន្លែង ប្រវែង ៣៥ ម៉ែត្រ x ៤ ម
៥-សាងសង់ស្ពាន និងបំពាក់ផ្ទាំងសិលា ១កន្លែង ប្រវែង ១២ម x ៤ម (ឆ្នាំ២០២១)
៦-សាងសង់សាលាឃុំ ១ខ្នង ៤ បន្ទប់
៧-សាងសង់សាលាវិទ្យាល័យ ហ៊ុន សែនត្រពាំងរូង ១ខ្នង ១៨បន្ទប់
៨-ទីចាត់ការវិទ្យាល័យ ២ខ្នង ០៩បន្ទប់ និងទីលានកីឡា១
៩-អគារស្នាក់នៅរបស់គ្រួ ៣ខ្នង ២៤បន្ទប់
១០-សាងសង់សាលាបឋមសិក្សាវត្តកោះកុងក្នុង ១ខ្នង ៣បន្ទប់
១១-ចែកប្លង់ដីជូនប្រជាពលរដ្ឋ ចំនួន ១,៦៤៩ ប្លង់
១២-បានស្នើសុំកាត់ឆ្វៀលដីមួយចំនួនធំ ជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់មានដូចជា ដីកសិកម្ម ដីបម្រុង ដែលមានចែងក្នុងអនុក្រិតលេខ ៣០ និង ៨០ ។
១៣-អន្តរាគមន៍ចាក់វ៉ាក់សាំងការពារនិងព្យាបាលសត្វ ៥៧ ក្បាល
១៤-តំឡើងសូឡាតាមផ្លូវ បានចំនួន១៤គ្រាប់
ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន១១គ្រួសារ)
១៥-ចុះសូរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកសម្ភារ (ម៉ាស សាប៊ូ ក្រម៉ា អាកុល) បានចំនួន ៣៨៥គ្រួសា )
១៦-បានចាក់វ៉ាក់សាំងកូវិដ-១៩ ជូនប្រជាពលរដ្ឋទូទៅក្នុងឃុំចាប់ពីអាយុ៣ឆ្នាំឡើង ២,០៥១នាក់ស្រី១២៥០
១៧-ផ្តល់ប័ណ្ណវីងឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំរបស់រាជរដ្ឋាភិបាលចំនួន ៥១ គ្រួសារ ។
១៨-បានចុះសម្ភាសន៍ជនមានពិការភាព បានចំនួន ៤៤នាក់ ស្រី ១៣នាក់។
១៩-ផ្តល់ប័ណ្ណសមធម៍ជូនដល់គ្រួសារក្រីក្រក្នុងឃុំបានចំនួន ១៥៩ គ្រួសារ(ក្រ១ ៤៩ , ក្រ២ =១១០)
២០-ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ ចាស់ជរា គ្រួសារមានជំម្ងឺ និងចែក អង្ក មី ទឹកត្រី ប្រេងសណ្តែក ត្រីខ ប៊ិចេង ស្ករស បានចំនួន ៤៩គ្រួសារ។
២១-ចាក់ថ្នាំបង្កា១១មុខដល់កុមារ ១៥៥៣នាក់ (ឆ្នាំ២០១៨-២០២១)
២២-ផ្តល់អារូបករណ៍ ដល់សិស្សក្រីក្រក្នុងឃុំ ២២៤នាក់ (ឆ្នាំ២០១៩-២០២១)
២៣-ផ្តល់អារូបករណ៍ ដល់សិស្សពូកែក្នុងឃុំ ៨៨ នាក់ (ឆ្នាំ២០១៩-២០២១)
២៤-ចែកម៉ុងជ្រលក់ថ្នាំជូនប្រជាពលរដ្ឋទូទាំងក្នុងឃុំ ២៥៥១ នាក់ (ឆ្នាំ២០១៩)

១.១៧-ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ ៖
១-បានសហការជាមួយអង្កការសម្ព័ន្ធមិត្តសត្វព្រៃនិងក្រសួងបរិស្ថានចុះផ្សព្វផ្សាយគម្រោងរេដបូក មានន័យថា គម្រោងកាត់បន្ថយឧស្មន័ជាតិពុលដែលបណ្តាលមកពីការបាត់បង់ និងរិចរិលព្រៃឈើធ្វើឲប្រែប្រួលអាកាសធាតុ បណ្តាលឲមានបបញ្ហាផ្សេងៗដូចជា ភ្លៀងមិនទៀងទាត់ ខ្យល់ព្យុះ ទឹកជំនន់ មានជម្ងឺថ្មីៗ និងទិន្នផលកសិកម្ម ថយចុះឲប្រជាជនយល់ដឹង និងចូលរួម ថែរក្សាសម្បត្តិធម្មជាតិ សម្បត្តិវប្បធម៍ និងបរិស្ថានជុំវិញខ្លួនឲបាន គងវង្ស ។

១.១៨-ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ៖
១-រដ្ឋបាលឃុំបានសហកាជាមួយ មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសមប្បទា ខេត្តកោះកុង ចុះផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ចូលទិន្នន័យគ្រួសារមានប័ណ្ណសមធម៍ទទួលផលដែលត្រូវ បានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបបានចំនូន ២៨៨ គ្រួសារ មនុស្ស ១២៦៤នាក់ ។
២-រដ្ឋបាលឃុំបានសហកាជាមួយអង្កការគណនេយ្យភាពសង្គម បង្កើតគណៈកម្មការនិង បណ្តុះបណ្តាល ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ចំនួន ០៣នាក់(ស្រី ០២នាក់)
៣-រដ្ឋបាលឃុំបានសហកាជាមួយ មន្ទីអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវគ្រាលគ្រូសក្រហមក្នុងឃុំបានប្រវែង ៦,៨០០ម៉ែត្រ និងចុះសិក្សាពីប្រភពទឹកស្រះធម្មជាតិបាន៣កន្លែង (ឆ្នាំ២០២១)
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១-បញ្ហាប្រឈម និងសំណើដំណោះស្រាយ ៖
១-បញ្ហាប្រឈម ៖ គ្មានស្មៀនឃុំ -សំណើដំណោះស្រាយ ៖ សូមរដ្ឋបាលស្រុក ខេត្តផ្តល់ស្មៀន
២-បញ្ហាប្រឈម ៖ បញ្ហាដីធ្លីដែលបានវាស់ហើយពុំទាន់បានចេញប័ណ្ណកម្មសិទ្ធ -សំណើដំណោះស្រាយ ៖ ស្នើសសូមរដ្ឋបាលខេត្តតាមរយៈរដ្ឋបាលស្រុក ចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។
៤-បញ្ហាប្រឈម ៖ សមត្ថភាពក្នុងការដោះស្រាយទំនាស់នៅមានកំរិត -សំណើដំណោះស្រាយ ៖ ស្នើសូមរដ្ឋបាលខេត្តផ្ដល់វគ្គបណ្ដុះបន្ថែម៕

ថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ May 6, 2022

អត្ថបទទាក់ទង