រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី​ការត្រៀមលក្ខណៈរៀបចំលើឯកសារពាក់ព័ន្ធនានា សម្រាប់​កម្មវិធី​ការងារ​សវនកម្ម

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី​ការត្រៀមលក្ខណៈរៀបចំលើឯកសារពាក់ព័ន្ធនានាសម្រាប់​កម្មវិធី​ការងារ​សវនកម្មរបស់​អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ

កិច្ចប្រជុំ​ពិភាក្សានោះ បានផ្តោតលើការងារ៖
១.រៀបចំ និងពិនិត្យលើ​ឯកសារពាក់ព័ន្ធនានា
២.ពិនិត្យលើ​ឯកសារពាក់ព័ន្ធនឹង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ ចំណូល ចំណាយ
៣.ដំណើរការ​អនុវត្តការងារ​កិច្ចលទ្ធកម្មសាធារណៈ​
៤.ពិនិត្យលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោកនាយករដ្ឋបាល នាយករង ប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកោះកុង  នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង