រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល និងកំពង់ផែពហុបំណង នៅខេត្តកំពត

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការ ដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពតឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ខេត្តកំពត។ ពិធីបញ្ចុះបឋមសិលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ May 4, 2022

អត្ថបទទាក់ទង