រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យកោះស្រឡៅ ចូលរួមសម្អាតបរិស្ថាន នៅទីសាធារណៈ

សាខា កក្រក កោះកុង៖នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន បញ្ញា ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យកោះស្រឡៅ បានដឹកនាំយុវជនកាកបាទក្រហមប្រចាំសាលា ចំនួន ១០ នាក់ ស្រី០៧នាក់ សហការជាមួយសាលា ចូលរួមសម្អាតបរិស្ថាននៅជុំវិញបរិវេណសាលា និងទីសាធារណៈ ។

កាកសំណល់គឺជារបស់អ្វីៗដែលយើងលែងត្រូវការ ឬលែងប្រើវាតទៅទៀតហើយ បោះចោលនៅក្នុងបរិស្ថាន ។ បច្ចុប្បន្ននេះ​ មានការបង្កើតសំណល់កាន់តែច្រើនហើយ សំណល់ទាំងនោះមានលក្ខណៈពុលធ្ងន់ធ្ងរជាងសំណល់ កាលពីសម័យបុរាណដោយសារ តែបច្ចុប្បន្ននេះមានការប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិច លោហៈ និងសារធាតុគីមីសំយោគ មួយចំនួន។ ការចោលសំរាមនៅក្នុងបរិស្ថានជាពិសេសប្រភពទឹកដូចជាទន្លេ ស្ទឹង និងបឹង បួទាំងឡាយ នឹងធ្វើឱ្យទឹកកខ្វក់ហើយនឹងរងគ្រោះថ្នាក់ដល់មច្ឆាជាតិ និងរុក្ខជាតិ ។ការពំពុលបរិស្ថាន ឬប្រភពទឹកនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

“បរិស្ថានស្អាតគឺចាប់ផ្តើមពីខ្ញុំ អ្នក យើងទាំងអស់គ្នា “

(បរិស្ថានធម្មជាតិ បរិស្ថានសង្គម-វប្បធម៌ និងបរិស្ថានមនុស្ស) ។

អត្ថបទទាក់ទង