រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីផ្សព្វផ្សាយផែនការ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចរបស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីផ្សព្វផ្សាយផែនការ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចរបស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រី Dr. Li Ailan តំណាងអង្គការ
សុខភាពពិភពលោក(WHO) ប្រចាំនៅកម្ពុជា ដែលមក ទស្សនកិច្ច ពិនិត្យមើលការចាក់វ៉ាក់សាំងតាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង។ នៅសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង