រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា នាំយកអំណោយ និងថវិកាមនុស្សធម៌ ចុះសួរសុខទុក្ខ លោកយាយ អ៊ីង សុខមាន អាយុ៧៨ឆ្នាំ មានជំងឺលើសសម្ពាធឈាមប្រចាំកាយ ត្រូវជាម្តាយរបស់លោកស្រី អ៊ីង សេរីវុធ ជាមន្ត្រីទទួលបន្ទុកសុខភាពប្រចាំសាខា កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

សាខា កក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា នាំយកអំណោយ និងថវិកាមនុស្សធម៌ ចុះសួរសុខទុក្ខ លោកយាយ អ៊ីង សុខមាន អាយុ៧៨ឆ្នាំ មានជំងឺលើសសម្ពាធឈាមប្រចាំកាយ ត្រូវជាម្តាយរបស់លោកស្រី អ៊ីង សេរីវុធ ជាមន្ត្រីទទួលបន្ទុកសុខភាពប្រចាំសាខា កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវសេចក្តីអាណិតអាសូរជាពន់ពេក និង ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំសួរសុខដល់លោកយាយ និងលោកស្រី អ៊ីង សេរីវុធ ជាមន្ត្រីទទួលបន្ទុកសុខភាពប្រចាំសាខា ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមដោយស្ម័គ្រចិត្តជួយការងារមសនុស្សធម៌ នាពេលកន្លងមកនឹង សូមជូនពរលោកយាយឆាប់ជាសៈស្បើយឆាប់ៗ ដោយត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យ លាងដៃអោយបាន ញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារៈដែលសាខាផ្តល់ជូនរួមមាន៖ គ្រឿងឧបភោគបរិភោគ រទេះរុញជនពិការ១ ព្រមទាំងថវិកាចំនួន ២០០,០០០ រៀល ផងដែរ ។

អត្ថបទទាក់ទង