រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរង តំណាងឲ្យលោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលផ្សព្វផ្សាយស្តីពី ទស្សនទាននៃការកសាងកេរ្តិ៍ឈ្មោះម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ)ក្នុងខេត្តកោះកុង

ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧:៣០នាទីព្រឹកលោក ទួន ភារម្យ អភិបាលរង តំណាងឲ្យលោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលផ្សព្វផ្សាយស្តីពី ទស្សនទាននៃការកសាងកេរ្តិ៍ឈ្មោះម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ)ក្នុងខេត្តកោះកុង ដែលបានរៀបចំដោយក្រសួងពាណិជ្ជកម្មនឹងសហកាជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងគោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមមាន៖
១-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹង សាធារណៈពាក់ព័ន្ធនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពី ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញនិងបទបញ្ញាត្តិនានា របស់ព្រះរាជាណាចក្រកម្ពុជា
២-នីតិវិធីនៃការដាក់ពាក្យស្នើសុំចុះ បញ្ជីការពារម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
៣-កំណត់អំពីផលិតផល សក្តានុពលក្នុងខេត្តកោះកុង
៤-ពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងបង្ក្រាបសកម្មភាពរំលោភបំពាននឹង ច្បាប់កម្មសិទ្ធិបញ្ញា។ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង