រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទស្សនទាននៃការកសាងកេរ្តិ៍ឈ្មោះម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ) ដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទស្សនទាននៃការកសាងកេរ្តិ៍ឈ្មោះម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ) ដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង។

គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមមាន៖ ១-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ ពាក់ព័ន្ធនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបទប្បញ្ញត្តិនានា របស់ព្រះរាជាណាចក្រកម្ពុជា ២-នីតិវិធីនៃការដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាក (ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ) ៣-កំណត់អំពីផលិតផលសក្តានុពលក្នុងខេត្តកោះកុង ដើម្បីរៀបចំ កសាងកេរ្តិ៍ឈ្មោះជាម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រចាំខេត្តកោះកុង និង៤-ពង្រឹងសមត្ថ ភាពអាជ្ញាធរមូលដ្ឋាន និងបង្ក្រាបសកម្មភាពរំលោភបំពាននឹងច្បាប់កម្មសិទ្ធិបញ្ញា។

ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ May 3, 2022

ទិវាសេរីភាពសារពត៌មានពិភពលោក (World Press Freedom Day)

អត្ថបទទាក់ទង