/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ៣គ្រួសារ រស់នៅភូមិព្រែកស្មាច់ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ៣គ្រួសារ រស់នៅភូមិព្រែកស្មាច់ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

នាឱកាសនោះលោកនាយករងសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយករងសាខក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនប្រចាំខែ១១ និងខែ១២រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខកំប៉ុង២ឡូ ទឹកសុទ្ធoral២កេស ធូបមូស២ប្រអប់ អាវយឺត២​ ព្រមទាំងថវិកាចំនួន ១៦០,០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/08/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ មហាឧបាសិកា សុខ កែវ ជាភរិយា ព្រមទាំងក្រុមគ្រួសារ នៃសព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ច័ន្ទ សារុន ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

  • ហេង គីមឆន/
    31/08/2026

    ក្នុងនាមមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសប្រកបដោយជ័យមង្គលនៃទិវាខួបកំណើតគម្រប់៤៦ ឈានចូល៤៧ឆ្នាំ

  • ហេង គីមឆន/
    31/08/2026

    លោក​ស្រី​ វ៉ា​ រ៉ាវី​ ប្រធានមន្ទីរស្តីទី​ ននៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយប្រធានការិយាល័យបីរូប បានចូលរួមកិច្ចប្រជុំ ស្តីពីការប្រមូលទិន្នន័យសម្រាប់រៀបចំសូចនាករក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ​ប្រព័ន្ធ​អនឡាញ​វីដេអូ​សន្និសីទ​

  • ហេង គីមឆន/
    31/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង ផែនការងារសេនាធិការ អមដំណើរដោយលោកវរសេនីយ៍ទោ សាយ រីហ្វីន នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមជាវាគ្មិនធ្វើបឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ពិសេសការដឹកនាំ និងគ្រប់គ្រងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” វិធានការបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀន ការសង្រ្គោះបឋម ការបង្ការសង្រ្គោះ ពន្លត់អគ្គីភ័យ និងចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាល នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្នែករដ្ឋបាល និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានទទួលស្វាគមន៍ ជួបប្រជុំជាមួយក្រុមគណៈប្រតិភូសាលាមធម្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលបានដឹកនាំនិស្សិតកម្មសិក្សាជំនាញបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ ចំនួន១៧រូប មកធ្វើកម្មសិក្សាគ្លីនិកអនុវត្តន៍ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរបរិស្ថាន/
    31/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់ការិយាល័យជំនាញ ប្រចាំខែ សីហា និងទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២៦