រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ រួមមានអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្ទីរជំនាញ បានចុះពិនិត្យទីតាំងស្នើសូមបន្តសុពលភាពផ្ទាំងប៉ាណូ

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ រួមមានអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្ទីរជំនាញ បានចុះពិនិត្យទីតាំងស្នើសូមបន្តសុពលភាពផ្ទាំងប៉ាណូ ០១កន្លែង មានទីតាំងស្ថិតនៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ក្បែរសាលមហាស្រពខេត្ត) របស់ក្រុមហ៊ុន ស៊ី អេន ធី អ៊េតវើរថាយស៊ីង ចំកាត់ និងពីរទីតាំងទៀត ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវចូលរម្មណីដ្ឋានពាមក្រសោប) របស់ក្រុមហ៊ុន ជីផាស អាយអូ ន.ក ។

ជាលទ្ធផល បន្ទាប់ពីក្រុមការងារបានចុះពិនិត្យជាក់ស្តែង គឺមិនអនុញ្ញាតឱ្យបន្ត និងស្នើសូមតម្លើងថ្មីនោះទេ ដោយយោងលើមូលហេតុថា ប៉ះពាល់ដល់ការពង្រីកផ្លូវជាតិលេខ៤៨ ដែលកំពុងកែលម្អលើកកម្រិតគុណភាព៕

ថ្ងៃសុក្រ ១៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ April 29, 2022

អត្ថបទទាក់ទង