រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ផៃវង្ស ជំទប់ទី១ឃុំត្រពាំងរូង បានចុះធ្វើវេទិកាដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្ទះ លោក អ៊ុំ តង់ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក អន ផៃវង្ស ជំទប់ទី១ឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំរួមមាន: មេភូមិដីទំនាប និងសមាជិកភូមិ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយសៀវភៅផ្ទាំងធំទម្រង់ទាំង៤ ដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្ទះ លោក អ៊ុំ តង់ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយលើកយកប្រធានបទ សំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម:

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ

៤-ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។

👉 វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២៥នាក់ ស្រី ១៣ នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង