រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ផៃវង្ស ជំទប់ទី១ឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច ដល់ប្រជាពលរដ្ឋរស់នៅ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក អន ផៃវង្ស ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងរួមមាន: លោកមេភូមិដីទំនាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងកម្លាំងអធិការដ្ឋានស្រុកកោះកុងផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច ដល់ប្រជាពលរដ្ឋរស់នៅ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម៖

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ

៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ

៤-ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច ។ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ២៣នាក់ ស្រី ១១នាក់ ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង